ទិវាបុណ្យទេសចរណ៍ Mau Son បានបើកនៅខេត្ត Lang Son
10/01/2015 07:36
(VOVworld)-នាព្រឹកថ្ងៃទី១០មករា នៅមណ្ឌលទេស ចរណ៍ Mau Son ខេត្ត Lang Son (ភាគខាងជើងវៀត ណាម)

តំបន់ភ្នំ Mau Son (VOVworld)-នាព្រឹកថ្ងៃទី១០មករា នៅមណ្ឌលទេសចរណ៍ Mau Son ខេត្ត Lang Son (ភាគខាងជើងវៀតណាម) បានបើក “ទិវាបុណ្យទេសចរណ៍ Mau Son រដូវ រងារ២០១៥” ក្រោមប្រធានបទ “ Mau Son ធំសម្បើមនិងសក្តិសីទ្ធិ”។ ទិវានេះ បានប្រព្រឹត្តទៅដោយសកម្មភាពវិសេសវិសាលជាច្រើន ពោពេញទៅដោយអត្ត សញ្ញាណវប្បធម៌របស់ខេត្ត Lang Son។ ថ្លែងមតិក្នុងពិធីបើក លោកស្រី Be Thi Thu Hien នាយិការរងមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Lang Son បានឲ្យ ដឹងថា៖ “នេះជាលើកដំបូងដែលខេត្ត Lang Son បានរៀបចំពិធីបុណ្យនេះ។ ពិធីបុណ្យនឹង ក្លាយជាផលិតផលទេសចរណ៍ថ្មីរបស់ផ្នែកទេសចរណ៍ Mau Son និយាយដោយ ឡែក និងរបស់ខេត្ត Lang Son និងបណ្តាខេត្តនៅភាគ ភាគឦសាននិយាយរួម។ មកដល់ Mau Son ទស្សនិកជននឹងបានគយគន់ផ្ទាល់ភ្នែក បាតុភូតធម្មជាតិគួរឱ្យចាប់អារម្មណ៍ ផងដែរ ”។ ថ្នាក់ដឹកនាំរបស់ខេត្ត Lang Son សង្ឃឹមថា តាមរយៈពិធីបុណ្យនេះ និង ផ្សព្វ ផ្សាយរូបភាព និងផលិតផលពិសេសរបស់ខេត្ត សំដៅទាក់ទាញភ្ញៀវទេស ចរណ៍ក៏ដូចជាវិនិយោគិនមកវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ Mau Son ៕
Related






