VOV WorldVOV World
ទិវាបុណ្យទេសចរណ៍ “រាត្រីបណ្ដែតប្រទីប Ninh Kieu” ជាចំណុចលេចធ្លោនៃ ទេសចរណ៍ Can Tho
14/08/2017 07:07
(VOVWORLD) - ទិវាបុណ្យទេសចរណ៍ “រាត្រីបណ្ដែតប្រទីប Ninh Kieu – Can Tho” លើកទី១ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅកំពង់ផែ Ninh Kieu ទីក្រុង Can Tho ភាគ ខាងត្បូងវៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ សីហា ចំពេលវេលាប្រព្រឹត្តទៅ សន្និសីទជាន់ខ្ពស់ APEC ឆ្នាំ២០១៧ នៅទីក្រុងនេះ។
ទិវាបុណ្យទេសចរណ៍ “រាត្រីបណ្ដែតប្រទីប Ninh Kieu” ជាចំណុចលេចធ្លោនៃ ទេសចរណ៍ Can Tho
 កំពង់ផែ Ninh Kieu ទីក្រុង Can Tho (រូបថត៖VOV) (VOVworld) - ទិវាបុណ្យទេសចរណ៍ “រាត្រីបណ្ដែតប្រទីប Ninh Kieu – Can Tho” លើកទី១ឆ្នាំ ២០១៧ នឹងប្រព្រឹត្តទៅនៅកំពង់ផែ Ninh Kieu ទីក្រុង Can Tho ភាគ ខាងត្បូងវៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ សីហា ចំពេលវេលាប្រព្រឹត្តទៅ សន្និសីទជាន់ខ្ពស់ APEC ឆ្នាំ២០១៧ នៅទីក្រុងនេះ។ ទិវាបុណ្យនេះគឺសំដៅ លើកតម្កើងនិងអះអាងនូវសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍របស់ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho និយាយដោយឡែកនិងតំបន់ដីសណ្ដទន្លេ Cuu Long និយាយ រួម។ ក្នុងក្របខ័ណ្ឌទិវាបុណ្យនេះមានសកម្មភាពវិសេសវិសាលនិងគួរឲ្យទាក់ ទាញជាច្រើនដូចជា ការប្រឡងបណ្ដែតប្រទីប ការប្រឡងប្រណាំងទូក និងការ ប្រឡងធ្វើម្ហូបអាហារ “នំ-ម្ហូបប្រជាប្រិយនៃតំបន់ណាមបូ” ជាដើម៕