ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវជាទំនាក់ទំនងពិសេស
18/02/2016 10:55
(VOV)_នាព្រឹកថ្ងៃទី១៨ កុម្ភះ នៅទីក្រុងវៀងច័ន្ទ (ឡាវ) លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បេសកជនពិសេសរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក Bounnhang Volachith ។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងឡាវជាទំនាក់ទំនងពិសេស (VOV)_នាព្រឹកថ្ងៃទី១៨ កុម្ភះ នៅទីក្រុងវៀងច័ន្ទ (ឡាវ) លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បេសកជនពិសេសរបស់អគ្គ លេខាបក្ស លោក Nguyen Phu Trong បានមានជំនួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ លោក Bounnhang Volachith ។ នៅទីនេះ លោក Hoang Binh Quan បានជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២ ចំពោះអគ្គលេខាបក្ស លោក Bounnhang Volachith និងថ្នាក់ដឹកនាំ ជាន់ខ្ពស់ឡាវ និងសម្ដែងក្តីសប្បាយរីករាយអំពីការជោគជ័យរបស់មហាសន្និបាត បក្ស នីតិកាលទិ១០របស់បក្សប្រជាជនបដិវត្តន៍ឡាវ។ លោក Hoang Binh Quan អះ អាងថា៖ ត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ និងឡាវ-វៀតណាមថែមទៀត៕
Related






