VOV WorldVOV World
ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Timor Leste មានការបោះជំហានអភិវឌ្ឍន៍សកម្ម
22/12/2015 10:19
(VOV)_ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បាន​អះអាង​ដូច្នេះ នាថ្ងៃទី២១ ធ្នូ នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូក្រសួង​ពាណិជ្ជកម្ម ឧស្សហកម្ម និង
ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Timor Leste មានការបោះជំហានអភិវឌ្ឍន៍សកម្ម
ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង Timor Leste មានការបោះជំហានអភិវឌ្ឍន៍សកម្ម           (VOV)_ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បាន​អះអាង​ ដូច្នេះ នាថ្ងៃទី២១ ធ្នូ នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូក្រសួង​ពាណិជ្ជកម្ម  ឧស្សហកម្ម និងបរិស្ថាន Timor Leste ដឹកនាំដោយរដ្ឋមន្ត្រី ​លោក ​Constancio da Conceicao Pinto ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ​ឧបនាយករដ្ឋមន្ត្រី​  លោក Hoang Trung Hai បានវាយតំលៃថា៖ ដំណើរ​ទស្សន​កិច្ចលើកនេះជារបត់ សំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច។ ប្រទេសមានសក្ដា នុភាពជាច្រើន និងយថាទស្សន៍សហប្រតិបត្តិការលើគ្រប់​វិស័យ ពិសេសគឺកសិកម្ម ថាមពល ទូរគមនាគមន៍ សុខាភិបាល និងអប់រំ។ រីឯ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងបរិស្ថាន Timor Leste​ សង្កត់ធ្ងន់​អំពីការបង្កើនកិច្ច សហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យអាទិភាពមួយចំនួន ហើយផ្តល់ គំនិតអំពីបណ្ដាវិស័យ ពិសេសគឺការដែលវៀតណាមគាំទ្រ Timor Leste ចូលរួម អាស៊ាន ចាត់តាំងអ្នកជំនាញការ ទៅជួយឧបត្ថម្ភ Timor Leste អំពីការអប់រំ និងវប្បធម៌។           នាថ្ងៃនេះដែរ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជ​ កម្ម ​ឧស្សាហកម្ម និងបរិស្ថាន Timor Leste បានចុះហត្ថលេខាលើ​អនុស្សារណះ​ អំពីពាណិជ្ជកម្មអង្ករផងដែរ៕