ទំនាក់ទំនងអូស្ត្រាលី-វៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
27/02/2014 10:37
Vovworld-នាថ្ងៃទី២៧កុម្ភៈនៅវិមានទេសាភិបាល ឯកអគ្គរដ្ឋទូតវៀតណាមលោក Luong Thanh Nghi បានជូនសារតាំងទេសាភិបាលអូស្ត្រាលីលោកស្រី Quentin Bryce។

ឯកអគ្គរដ្ឋទូតវៀតណាមលោក Luong Thanh Nghi បានជូនសារតាំងទេសាភិបាលអូស្ត្រាលីលោកស្រី Quentin Bryce។ (vietnamplus) Vovworld-នាថ្ងៃទី២៧កុម្ភៈនៅវិមានទេសាភិបាល ឯកអគ្គរដ្ឋទូតវៀតណាម លោក Luong Thanh Nghi បានជូនសារតាំងទេសាភិបាលអូស្ត្រាលីលោកស្រី Quentin Bryce។ នៅពិធីទទួលជួបសន្ទនាបន្ទាប់ពីពិធីជូនសារតាំង លោកស្រី Quentin Bryce បានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រសិទ្ធភាពនិងជាក់ស្ដែង ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសគឺតាំងពីពេលបង្កើតនិងអនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យនាឆ្នាំ២០០៩។ លោកស្រីមានបំណងវៀតណាមនឹងចូលរួម ផែនការ Colombo ថ្មីរបស់អូស្ត្រាលីយ៉ាងចាប់រហ័សសំដៅជំរុញការជួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺជំនាន់វ័យក្មេង៕
Related






