ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-វៀតណាមនៅមានសក្ដានុពលជាច្រើន
14/06/2016 11:06
(VOVworld) - កាសែត “ព័ត៌មាននគរវត្ត” របស់កម្ពុជា ក្នុងច្បាប់ចេញនាថ្ងៃទី១៤ មិថុនា បានចុះផ្សាយនៅ លើទំព័រទី១នូវអត្ថបទសរសេរដោយចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងវៀតណាមនៅ មានសក្ដានុពលនិងឱកាសអភិវឌ្ឍន៍ជាច្រើនទៀត។

កេរ្តិ័ដំណែលអង្គរវត្តជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញរបស់កម្ពុជាចំពោះជនវៀតណាមភាគច្រើន (VOVworld) - កាសែត “ព័ត៌មាននគរវត្ត” របស់កម្ពុជាក្នុងច្បាប់ចេញនាថ្ងៃទី១៤ មិថុនា បានចុះផ្សាយនៅលើទំព័រទី១នូវអត្ថបទសរសេរដោយចាត់ទុកថា ទំនាក់ ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងវៀតណាមនៅមានសក្ដានុពលនិងឱកាសអភិវឌ្ឍន៍ ជាច្រើនទៀត។អត្ថបទនេះចាត់ទុកថា តួរលេខដែលគួរឲ្យចាប់អារម្មណ៍អំពីវិស័យ ពាណិជ្ជកម្មនិងការវិនិយោគបានសរឲ្យឃើញនូវភាពជិតស្និទ្ធនៃទំនាក់ទំនងទ្វេភាគី ក្នុងនាមជាប្រទេសជិតខាង។ក្រៅពីនោះ ក្រុមអ្នកឯកទេសវិភាគនាពេលកន្លងមក បានយល់ស្របគ្នាថា សក្ដានុពលនិង ឱកាសជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសេដ្ឋ កិច្ចរវាងកម្ពុជានិងវៀតណាមនៅមានទំហ៊ុំធំជាងនេះទៅទៀត។ជាមួយនឹងភាព ងាយស្រួលដោយប្រទេសទាំងពីរមានខ្សែព្រំដែនរួមប្រវែងជាង១ពាន់គីឡូម៉ែត្រ និងមានចំណុចស្រដៀងគ្នាក្នុងទំនៀមទំលាប់វប្បធម៌ សង្គម វៀតណាមនិងកម្ពុជា កំពុងតែឆ្ពោះទៅកាន់គោលដៅនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី គិតជាទឹកប្រាក់ កើនឡើងដល់ជាង៥ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំនាពេលខាងមុខ។ក្រៅពី នោះ វៀតណាមគឺជាប្រទេសនាំមុខពីចំនួនភ្ញៀវទេសចរចូលកាន់កម្ពុជាក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្ទុយទៅវិញ វៀតណាមក៏ជាទី តាំងឈានមុខសំរាប់ ភ្ញៀវទេសចរកម្ពុជាមកកម្សាន្ត។ អត្ថបទនេះបានថ្លែងសន្និដ្ឋានថា ទន្ទឹមនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអះអាងនូវការបង្កើនទំនាក់ ទំនងដ៏ល្អប្រសើរ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនិងយូរ អង្វែងរវាងកម្ពុជា-វៀតណាម រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពសហប្រតិ បត្តិការក្នុងតំបន់និងលើពិភពលោកទាំងមូល៕
Related






