ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍
05/10/2016 10:44
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc ក្នុងជំនួបសន្ទនាជាមួយលោកOusmane Dione នាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានលើកច្បាស់ថា៖ WB

ទំនាក់ទំនងដៃគូរវាងវៀតណាមនិងធនាគារពិភពលោកកាន់តែអភិវឌ្ឍន៍ (VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Xuan Phuc ក្នុងជំនួបសន្ទនាជាមួយលោកOusmane Dione នាយកធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម នារសៀលថ្ងៃទី៤តុលា នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានលើកច្បាស់ថា៖ WB ដើរតួនាទីដ៏សែនសំខាន់ចំពោះ វៀតណាម។ ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិង WB ត្រូវបានពង្រឹងនិងពង្រីក ជានិច្ច។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយ WB បន្តជួយឧបត្ថម្ភវៀតណាម ក្នុងកិច្ចការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ពិសេសគឺក្នុងវិស័យកាត់បន្ថយភាពក្រីក្រ សុខាភិបាល ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ រីឯ លោកOusmane Dione បានអបអរសាទររដ្ឋាភិបាល និងប្រជាជនវៀតណាម ទទួលបានសមិទ្ធិផលជាច្រើន ក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានអះ អាងថា៖ WB នឹងខំប្រឹងប្រែងសហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាម នាពេល ខាងមុខនេះ៕
Related






