VOV WorldVOV World
ទំនាក់ទំនងវៀតណាម-សឹង្ហបុរីនៅមានឱកាសអភិវឌ្ឍន៍ជាច្រើន
08/08/2015 08:30
Vovworld-ផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារ ព័ត៌មានវៀត​ណាម​ប្រចាំនៅសឹង្ហបុរី លោក Ivan Tan នាយកដំបន់ងាស៊ីអាគ្នេយនៃស្ថាប័ន​គ្រប់គ្រងវិនិយោគ សឹង្ហបុរី (IE)
ទំនាក់ទំនងវៀតណាម-សឹង្ហបុរីនៅមានឱកាសអភិវឌ្ឍន៍ជាច្រើន
ទំនាក់ទំនងវៀតនាម-សឹង្ហបុរីនៅមានឱកាសងភិវឌ្ឍន៍ជាច្រើន (ngaynay.com)         Vovworld-ផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀត​ណាម ​ប្រចាំនៅសឹង្ហបុរី លោក Ivan Tan នាយកដំបន់អាស៊ីអាគ្នេយនៃស្ថាប័ន​គ្រប់គ្រង វិនិយោគសឹង្ហបុរី (IE) បានសម្ដែងសុទដ្ឋិនិយមអំពីឱកាសវិនិយោគ​របស់​អង្គភាព អាជីវកម្មសឹង្ហបុរីចូលមកវៀតណាម ពិសេសគឺក្នុងវិស័យចំនួន៣គឺ​សេវាកម្ម​ប្រើ ប្រាស់ហេដ្ឋានរចនាសម្ព័ន្ធនិងផលិតកម្ម។ តាមលោកថា​វៀតណាម​បានធ្វើល្អ ការងារគ្រប់គ្រងក្នុងប៉ុន្មានឆ្នាំកន្លងទៅខណ់ដែលអតិផរណាបានរក្សាស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ជាង៥% រដ្ឋាភិបាលក៏នាំចេញកាយវិការទាក់ទាញ​វិនិយោគ​ បរទេសដូចជាផ្សព្វផ្សាយច្បាប់វិនិយោគបរទេស។ សាស្ត្រាចារ្សរង Eugene Tan នៃ មហាវិទ្យាល័យគ្រប់គ្រងសឹង្ហបុរីក៏កត់សម្គាល់ថា​ប្រសិនជាមើល​ទៅគុណភាព ទំនាក់ទំនងទ្វេភាគីវៀតណាម-សឹង្ហបុរីមិនត្រឹមតែអភិវឌ្ឍន៍ក្នុង​វិស័យនយោបាយ ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យច្បាប់ការពារជាតិនិង​ជួបប្រាស្រ័យ ប្រជាជនទៀតផង៕