ទំនិញវៀតណាមត្រូវបានដាក់លក់នៅក្នុងផ្សារទំនើប Woolworth ប្រទេសអូស្ត្រាលី។ (រូបថត៖ TTXVN) |
ប្រធានសភាពាណិជ្ជកម្មវៀតណាមប្រចាំអូស្ត្រាលី លោក Nguyen Phu Hoa បានឲ្យដឹងថា ទំនិញវៀត ណាមមានភាពសម្បូរបែប គុណភាពមិនចាញ់គេទេបើ ធៀបនឹងទំនិញនៃប្រទេសផ្សេងៗ ខណៈដែលតម្លៃនៅកម្រិតសមរម្យ។ ក្នុង ឱកាសបុណ្យតេតឆ្នាំនេះ សភាពាណិជ្ជកម្មវៀតណាមបានជួយគាំទ្រយ៉ាងសកម្ម ដល់កម្មវិធីពន្លឿនការលក់ទំនិញ ចំណីអាហារនៅតាមផ្សារទំនើបនានារបស់ អូស្ត្រាលី ក្នុងបំណងបម្រើបងប្អូនអាណិកជន។ នៅតាមឆាណែលសារព័ត៌មាន និងវ៉ែបសាយពាក់ព័ន្ធនានា សភា ពាណិជ្ជកម្មវៀតណាមក៏បានរៀបចំកម្ម វិធីចាប់រង្វាន់ដើម្បីទាក់ទាញអតិថិជនបន្ថែមទៀត ព្រមទាំងផ្សព្វផ្សាយផលិត ផលវៀតណាមទៅកាន់ប្រជាជនអូស្ត្រាលីផងដែរ៕






