ថ្លែងនៅក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យសហភាពសហព័ន្ធពលករ វៀតណាមបន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការរៀបចំ និងវិធីសាស្ត្រប្រតិបត្តិការរបស់សហជីព ដោយយកសមាជិកសហជីពនិងពលករជាស្នូល។ ក្នុងពេលជាមួយគ្នានេះ ផ្តោតលើការកែលម្អគុណភាពនៃការតំណាង ការថែទាំ និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ; ក្ដាប់ជាប់ឲ្យបានទាន់ពេលវេលានូវមតិយោបល់ បំណងប្រាថ្នា ដោះស្រាយបញ្ហាជំពាក់ជំពិននៅហ្នឹងមូលដ្ឋាន រួមចំណែកដល់ការពង្រឹងទំនុកចិត្ត និងផែនមហាសាមគ្គីជនជាតិទាំងមូល។
“ក្នុងចំណោមតម្រូវការថ្មីទាំងនេះ ត្រូវពិចារណាអំពីវិធីសាស្រ្តប្រតិបត្តិការរបស់អង្គការសហជីពនៅក្នុងបរិបទថ្មី។ នេះមានន័យថា យើងត្រូវតែបន្តលើកកំពស់ដោយឥតឈប់ឈរនូវជំនាញ សមត្ថភាព ការយល់ដឹង និងបំណិនចាំបាច់ រួមទាំងបំណិនដ៏សំខាន់មួយនោះគឺការសន្ទនា និងការចរចាជាសមូហភាព។ ត្រូវតែយល់យ៉ាងច្បាស់អំពីគោលនយោបាយនិងច្បាប់របស់បក្ស និងរដ្ឋ យល់អំពីបរិបទអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចជាតិនាបច្ចុប្បន្ន ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្ដូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងដូចម្ដ៉េច? ត្រូវតែយល់អំពីស្ថានភាព និងប្រតិបត្តិការរបស់សហគ្រាសដែលយើងកំពុងធ្វើការ។ តើគោលដៅរបស់ពួកគេជាអ្វី? តើទិសដៅអនាគតជាអ្វី? មានតែពេលនោះទេ ទើបយើងអាចសន្ទនាបាន”៕



