សេចក្តីសម្រេចចិត្តតែងតាំងត្រូវបានប្រគល់ជូនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឥណ្ឌា ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់ និងព្រះរាជាណាចក្រប៊ូតាន; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រ បែលហ្ស៊ិក ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅមហាឌុចឈីនៃលុចសំបួរ និងតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅសហភាពអឺរ៉ុប; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធស្វីស ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅលីចថេនស្តាញ; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ; ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលត្រូវបានតែងតាំងក្នុងពេលដំណាលគ្នានៅសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងហ្សកហ្ស៊ី អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើឲ្យលោក លោកស្រីឯកអគ្គរដ្ឋទូត បន្តបង្ហាញពីសមត្ថភាព បញ្ញា និងស្មារតីទទួលខុសត្រូវ ដោយរួមចំណែកដល់ការពង្រឹង ស្ថិរភាព និងបង្កើនទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសទាំងនេះ។

អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា កិច្ចការបរទេសត្រូវតែភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងដំណើរការអភិវឌ្ឍន៍ ដោយបើកផ្លូវសម្រាប់ការអភិវឌ្ឍ រួមចំណែកដល់ការជម្នះបញ្ហាប្រឈម ទាញយកអត្ថប្រយោជន៍ពីធនធានខាងក្រៅ និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ៕