ទស្សនាវដ្តីគំនូរសំណើចធំបំផុតនៅបារាំងត្រូវបានគំរាមកំហែងវាយប្រហារភេវរកម្ម
14/01/2015 11:50
(VOVworld) – នាថ្ងៃទី ១៣ មករា ទស្សនាវដ្តីគំនូរសំណើច ធំបំផុតរបស់បារាំង “Le Canard Enchaine” បានឲ្យដឹងថា៖ គេទទួលបាន email មួយដោយមានខ្លឺមសារគំរាម កំហែងភេវរកម្ម។

ទស្សនាវដ្តីគំនូរសំណើចធំបំផុតនៅបារាំងត្រូវបានគំរាមកំហែងវាយប្រហារភេវរកម្ម (Image: VNA) (VOVworld) – នាថ្ងៃទី ១៣ មករា ទស្សនាវដ្តីគំនូរសំណើចធំបំផុតរបស់បារាំង “Le Canard Enchaine” បានឲ្យដឹងថា៖ គេទទួលបាន email មួយដោយមានខ្លឺមសារគំរាម កំហែងភេវរកម្ម។ សំបុត្រអេឡេចត្រូនិកនេះត្រូវបានផ្ញើរមកទីស្នាក់ការទស្សនាវដ្តី ១ ថ្ងៃក្រោយពីការបាញ់ប្រហារភេវរកម្មទៅលើទីស្នាក់ការទស្សនាវដ្តី “Charlie Hebdo”។ សន្តិសុខត្រូវបានបង្កើននៅទីស្នាក់ការទស្សនាវដ្តីនេះនិងកំលាំងប៉ូសីសបានចាប់ផ្តើម ការធ្វើស៊ើបអង្គេត។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃដដែល ទស្សនាបដ្តី “Charlie Hebdo” បានចុះផ្សាយលើគេហទំព័រទី ១ គំនូរសំណើចអំពីអ្នកទស្សន៍ទាយ Mohammed ដែលកំពុងយំនិងកាន់ប៉ាណូ “ខ្ញុំជា Charlie” ទិសស្លោកដែលសហគមន៍ អន្តរជាតិប្រើប្រាស់ដើម្បីសម្តែងចំណងសាមគ្គីភាពជាមួយប្រទេសបារាំង។ កាសែត ជាច្រើនលើសកលលោកក៏បានចុះផ្សាយឡើងវិញគំនូរនេះ។ អង្គការឥស្លាមដែល រដ្ឋាភិបាលអេហ្ស៊ីបគាំពារ Dar al-Ifta បានវាយតំលៃថា៖ កាយវិការនេះរបស់ ទស្សនាវដ្តី Charlie Hebdo នឹងនាំមកនូវរលកខឹងសង្បាថ្មីរបស់ជនឥស្លាមចំនួន ១,៥ ពាន់ លាននាក់នៅបារាំងក៏ដូចជានៅអឺរ៉ុប។ ក្នុងពេលនោះ បណ្ដាក្រុមឥស្លាម នៅបារាំងបាន អំពាវនាវឲ្យសហគមន៍របស់ខ្លួនអត់ធ្មត់ជៀសវៀងរាល់សកម្មភាព ហួតគំរិត។ នាថ្ងៃដដែល ថ្លែងមតិនៅពិធីរំលឹកវិញ្ញណក្ខ័ន្ធ ប៉ូលីសចំនួន ៣ នាក់ដែលបានបាត់បង់ ជីវិតក្នុងការវាយប្រហារភេរវកម្មទៅលើទីស្នាក់ការទស្សានវដ្តី Charlie Hebdo ប្រធានា ធិបតីបារាំង Francois Hollande បានអះអាងថា៖ ប្រទេសបារាំងនាពេលណាចុះញ៉ម ចំពោះមុខការគំរាមកំហែងពីមុខសញ្ញាឥស្លាមជ្រុលនិយមទេ៕
Related






