VOV WorldVOV World
ទួរគីនៅមិនទាន់កាត់បន្ថយបាននូវរលកជនចំណាកស្រុកនៅឡើយ
12/01/2016 06:49
(VOVworld) - បរិមាណជនភៀសខ្លួនមកពីទួរគីហូរទៅ សហភាពអឺរ៉ុប (EU) នៅតែមានច្រើន បើទោះបីជា ព្រុចសែល កាលពីខែវិច្ឆិកាកន្លងទៅបានផ្ដល់ប្រាក់ ចំនួន៣ពាន់លានអឺរ៉ូ (ស្មើនឹង៣,២ពាន់លានដុល្លា អាមេរិក) ដើម្បីប្រទេសនេះជួយកាត់បន្ថយរលកជនចំណាកស្រុកហូរចូលអឺរ៉ុបក៏ដោយ។
ទួរគីនៅមិនទាន់កាត់បន្ថយបាននូវរលកជនចំណាកស្រុកនៅឡើយ
ជនភៀសខ្លួនមកពីទួរគីទៅកាន់កោះ Lesbos របស់ក្រិច (រូបថត៖AFP/TTXVN) (VOVworld) - អនុប្រធានទីមួយនៃគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកដោះស្រាយ វិបតិ្តជនចំណាកស្រុកលោក Frans Timmermans នាថ្ងៃទី១១ មករា​ បានឲ្យដឹងថា  បរិមាណជនភៀសខ្លួនមកពីទួរគីហូរទៅសហភាពអឺរ៉ុប (EU) នៅតែ មានច្រើន បើទោះបីជាព្រុចសែល កាលពីខែវិច្ឆិកាកន្លងទៅ បានផ្ដល់ប្រាក់ចំនួន៣ពាន់លាន អឺរ៉ូ (ស្មើនឹង៣,២ពាន់លានដុល្លាអាមេរិក) ដើម្បី ប្រទេសនេះជួយកាត់បន្ថយរលក ជនចំណាកស្រុកហូរចូលអឺរ៉ុបក៏ដោយ។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន បន្ទាប់ពីជួបធ្វើការជាមួយរដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ ទំនងជាមួយ EU របស់ទួរគី លោក Timmermans បានឲ្យដឹងថា បរិមាណជនអន្តោប្រវេសន៍ចូលទៅក្រិច ជា ប្រទេស សមាជិកមួយរបស់EU នៅតែមានច្រើនដោយមានមនុស្សចំនួន២ដល់ ៣ពាន់នាក់ក្នុងមួយថ្ងៃ។លោក Timmermans បានសង្កត់ធ្ងន់ថា អាការ៉ាគប្បីជំរុញ ខ្លាំងការអនុវត្តន៍វិធានការកាត់ បន្ថយរលកជនចំណាកស្រុកឲ្យបានឆាប់រហ័ស៕