ទួរគីផ្តើមឡើងផែនការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍
28/10/2015 06:15
(VOVworld) – ទួរគីទើបនឹងផ្តើមឡើងផែនការដោយមាន វិធានការណ៍ចំនួន ២ សំដៅដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ អន្តរជាតិដែលមាននិន្នាការអាក្រក់ទៅៗ។

ទួរគីផ្តើមឡើងផែនការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ (Image: VNA) (VOVworld) – ទួរគីទើបនឹងផ្តើមឡើងផែនការដោយមានវិធានការណ៍ចំនួន ២ សំដៅដោះស្រាយវិបត្តិជនអន្តោប្រវេសន៍អន្តរជាតិដែលមាននិន្នាការអាក្រក់ ទៅៗ។ ឧបនាយករដ្ឋមន្ត្រីទួរគី លោក Numan Kurtulmus បានឲ្យដឹងថា៖ បណ្ដា គោលនយោបាយចំពោះជនចំណាកស្រុករបស់សហគមន៍អន្តរជាតិទទួល បរាជ័យ ដោយហេតុនេះ Ankara បានផ្តើមឡើងការផ្តើគំនិតដោយវិធានការណ៍ ចំនួន ២ គឺ៖ ការបង្កើតស្ថាប័នថ្មីដោយទ្រង់ទ្រយធ្វើសកម្មភាពទូលំទូលាយថែម ទៀតបើប្រៀបនឹងអគ្គស្នងការទទួលបន្ទុកជនអន្តោប្រេវេសន៍ (UNHCR) របស់ អ.ស.ប. ដែលមានលទ្ធភាពអនុវត្តបណ្ដាគំរោងការណ៍លើពិភពលោកទាំងមូល ទី ២ គឺការបង្កើតទីប្រជុំជនថ្មីសំរាប់ជនចំណាកស្រុក។ លោក Kurtulmus បាន ប្រកាសថា៖ ទួរគីមិនអាចយល់ព្រមក្លាយទៅជា “ជំរុំនៃពិភពលោក” ទេ ព្រមទាំង អះអាងថា៖ Ankara ត្រៀមខ្លួនជាស្រេចកសាងទីក្រុងថ្មីដូចជាការផ្តើមគំនិត ពោលខាងលើនៅប្រទេសនេះ ឬ នៅតំបន់សុវត្ថិភាពនៅស៊ីរី។ ផែនការនេះរួម មានការកសាងបណ្ដាទីក្រុងឬទីរួមស្រុកដែលមានសាលារៀនមន្ទីពេទ្យនិងបណ្ដា រោងចក្រសំរាប់ជនចំណាកស្រុក។ នាថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុប (EC) បាន ប្រកាសនឹងផ្តល់ប្រាក់ជំនួយចំនួន ៥,៩ លានអឺរ៉ូសំរាប់ក្រិកដើម្បីប្រទេសនេះ ដោះស្រាយវិបត្តិជនអន្តោប្រវេសន៍៕
Related






