VOV WorldVOV World
ទួរគីប្រកាសនឹងបន្តយុទ្ធនាការយោធានៅស៊ីរី
27/10/2016 07:26
(VOVworld) – នាថ្ងៃទី ២៦ តុលា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានប្រកាសថា៖ Ankara នឹង បន្តយុទ្ធនាការយោធានៅស៊ីរីដល់ពេល ណាអង្គការដ្ឋ ឥស្លាមស្វ័យប្រកាស (IS) ត្រូវបានកំទេចទាំងស្រុងនៅ ទីក្រុង al-Bab ដោយមិនអើពើដល់ការព្រមានរបស់ កំលាំងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស៊ីរី។
ទួរគីប្រកាសនឹងបន្តយុទ្ធនាការយោធានៅស៊ីរី
ទួរគីប្រកាសនឹងបន្តយុទ្ធនាការយោធានៅស៊ីរី (VNA) (VOVworld) – នាថ្ងៃទី ២៦ តុលា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានប្រកាសថា៖ Ankara នឹងបន្តយុទ្ធនាការយោធានៅស៊ីរីដល់ពេល ណាអង្គការដ្ឋ ឥស្លាមស្វ័យប្រកាស (IS) ត្រូវបានកំទេចទាំងស្រុងនៅទីក្រុង al-Bab ដោយមិន អើពើដល់ការព្រមានរបស់កំលាំងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស៊ីរី។ ខែកុម្ភៈ កន្លងទៅ ទួរគីបានធ្វើអន្តរាគមន៍ចូលក្នុងការប្រយុទ្ធប្រឆាំងនឹង IS នៅស៊ីរី សំដៅកំទិចអង្គការភេរវកម្មនេះពីខ្សែព្រំដែនជាមួយប្រទេសនេះ ហើយរារាំង ជនប្រដាប់អាវុធ  Kurd ដណ្តើមបន្ថែមទីតាំងបន្ទាប់ពី IS ដកទ័ពចេញពីទី កន្លែងនោះ។ ក្នុងពេលនោះ មេបញ្ជាការរណសិរ្សនៃកំលាំងសម្ព័ន្ធមិត្តជាមួយ ប្រធានាធិបតីស៊ីរីរួមមានអង្គការ Hezbollah សេនាជនអ៊ីរ៉ាក់និងកំលាំងការ ពារបេដិវត្តន៍អ៊ីរ៉ង់បានព្រមានទួរគីថា៖ ការឈានចូលណាមួយរបស់កងទ័ព ទួរគី ទៅកាន់ទីតាំងរបស់គេនៅភាគខាងជើងនិងខាងកើតទីក្រុង Aleppo នឹងត្រូវបានតបតវិញ៕