VOV WorldVOV World
ទួរគីបដិសេធការរិះគន់របស់លោកខាងលិចស្តីពីយុទ្ធនាការបង្ក្រាបក្រោយពីការធ្វើរដ្ឋប្រហារ
30/07/2016 08:35
(VOVworld) – នាថ្ងៃទី ២៩ កក្កដា ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានបដិសេធការរិះគន់នៃ ប្រទេសលោកខាងលិចនានាស្តីពីយុទ្ធនាការបង្ក្រាប ដោយទ្រង់ទ្រាយធំដែលរដ្ឋអំណាចប្រទេសនេះដំណើរ ការបន្ទាប់ពីការធ្វើរដ្ឋ ប្រហារមិនសម្រេចនាថ្ងៃទី ១៥ កក្កដា កន្លងទៅ។
ទួរគីបដិសេធការរិះគន់របស់លោកខាងលិចស្តីពីយុទ្ធនាការបង្ក្រាបក្រោយពីការធ្វើរដ្ឋប្រហារ
ទួរគីបដិសេធការរិះគន់របស់លោកខាងលិចស្តីពីយុទ្ធនាការបង្ក្រាបក្រោយពីការធ្វើរដ្ឋប្រហារ (VNA) (VOVworld) – នាថ្ងៃទី ២៩ កក្កដា ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានបដិសេធការរិះគន់នៃប្រទេសលោកខាងលិចនានាស្តីពីយុទ្ធនាការបង្ក្រាប  ដោយទ្រង់ទ្រាយធំដែលរដ្ឋអំណាចប្រទេសនេះដំណើរការបន្ទាប់ពីការធ្វើរដ្ឋ ប្រហារមិនសម្រេចនាថ្ងៃទី ១៥ កក្កដា កន្លងទៅ។ ក្នុងបទសន្ទរកថារបស់ខ្លួន ប្រធានាធិបតី Erdogan បានសង្កត់ធ្ងន់ថា៖ ជំនួសឲ្យការរិះគន់ បណ្ដាប្រទេស លោកខាងលិចនេះគប្បីសម្តែងក្តីសប្បាយរីករាយ ហើយស្វាគមន៍ការដែល  រដ្ឋអំណាចទួរគីបានមានប្រតិកម្មទាន់ពេលវេលាសំដៅបំផ្លាញចោលឧបាយកល  ធ្វើរដ្ឋប្រហារ។ លោកក៏បានប្រកាសថែមទៀតថា៖ ចំនួនអ្នកចាប់ខ្លួននឹងបន្ត  កើនឡើង ប្រសិនបើ រដ្ឋអំណាច Ankara រកឃើញអ្នកគាំទ្រឧបាយកលធ្វើរដ្ឋ ប្រហារនេះ ផងដែរ៕