ទួរគីអាចរៀបចំការបោះប្រជាមតិអំពីសមាជិកភាព EU
18/04/2017 07:19
(VOVworld) - ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី១៧ មេសា ប្រកាសថា ប្រទេសនេះ អាចរៀបចំការបោះប្រជាមតិអំពីការចរចារចូលរួម EU ដែលត្រូវបានផ្អាកតាំងពីយូរណាស់មកហើយ។

(VOVworld) - ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី១៧ មេសា ប្រកាសថា ប្រទេសនេះអាចរៀបចំការបោះប្រជាមតិអំពីការចរចារចូលរួម EU ដែល ត្រូវបានផ្អាកតាំងពីយូរណាស់មកហើយ។សេចក្ដីប្រកាសពោលខាងលើត្រូវបាន នាំចេញក្រោយពីប្រជាជនទួរគីយល់ព្រមជាមួយការបើកទូលាយ អំណាចសំរាប់ ប្រធានាធិបតីក្នុងការបោះប្រជាមតិនាពេលថ្មីៗនេះ។ ក្នុងពេលនោះ ថ្លែងមតិក្រោយពីមានលទ្ធផលនៃការបោះប្រជាមតិនៅទួរគី នាយករដ្ឋមន្រ្តីអូទ្រីស Christian Kern អះអាងថា យថាទស្សនអំពីការដែលទួរគី ក្លាយទៅជាសមាជិក EU ត្រូវបានបាត់បង់អស់។ទស្សនៈរបស់នាយករដ្ឋមន្ត្រី អូទ្រីសគឺស្រដៀងគ្នាទៅនឹងថ្នាក់ដឹកនាំផ្សេងជាច្រើននៃទី្វបអឺរ៉ុប នោះគឺប្រឆាំង ជំទាស់ការស្ដារការកាត់ទោសប្រហារជីវិតនៅទួរគី៕
Related






