ទួរគីអះអាងនូវគោលដៅយុទ្ធសាស្ត្រចូលរួម EU
10/05/2016 08:40
(VOVworld) – ការចូលរួមសហភាពអឺរ៉ុប (EU) ជានិច្ចកាល ជាគោលដៅ យុទ្ធសាស្ត្ររបស់ Ankara។

ទួរគីអះអាងនូវគោលដៅយុទ្ធសាស្ត្រចូលរួម EU (Image: VNA) (VOVworld) – ការចូលរួមសហភាពអឺរ៉ុប (EU) ជានិច្ចកាលជាគោលដៅ យុទ្ធសាស្ត្រ របស់ Ankara។ នេះគឺជាសេចក្តីប្រកាសរបស់ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននាំចេញនាថ្ងៃទី ៩ ឧសភា។ ថ្នាក់ដឹកនាំទួរគីរូបនេះ បានសម្តែងក្តី សង្ឃឹមថា៖ កិច្ចព្រមព្រៀងអំពីការលើកលែងទិដ្ឋាការចូល EU សំរាប់ប្រជាពលរដ្ឋ នៃប្រទេសនេះ នឹងជំរុញយ៉ាងខ្លាំងដំណើរការចូលរួមដំបូលរួម អឺរ៉ុបរបស់ Ankara។ សេចក្តីប្រកាសនេះត្រូវបានចាត់ទុកបំភ្លឺនូវតួនាទីរបស់ទួរគី បន្ទាប់ពីប្រធានា ធិបតី Erdogan បានប្រកាសថា៖ Ankara នឹងមិនផ្លាស់ប្តូរច្បាប់ ប្រឆាំងលិទ្ធិ ភេរវកម្មរបស់ខ្លួនធ្វើជាសំណូមពរក្នុងកិច្ចព្រមព្រៀងសំដៅរាំងស្កាត់ជន ភៀស ខ្លួនរវាងទួរគីនិង EU។ មុននោះ នាខែ មិនា កន្លងទៅ EU បានស្នើរឲ្យ ប្រទេស ជាសមាជិកនានាលើកលែងទិដ្ឋាការទេសចរណ៍សំរាប់ប្រជាពលរដ្ឋទួរគី ជំនួស ឲ្យប្តូរមកវិញ Ankara ត្រូវទប់ស្កាត់រលកជនភៀសខ្លួនហូរទៅអឺរ៉ុប រួមទាំង ផ្លាស់ប្តូរមាត្រាមួយចំនួនក្នុងច្បាប់ប្រឆាំងភេរវកម្មឲ្យសមស្របនឹង បទដ្ឋានអឺរ៉ុប ៕
Related






