VOV WorldVOV World
ទ្វីបអឺរ៉ុបត្រូវការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច
09/02/2017 11:18
(VOVworld) - ដោយសារតែចំនួនប្រជាជនកាន់តែ ចាស់ពីមួយថ្ងៃទៅមួយថ្ងៃ ទ្វីប អឺរ៉ុបត្រូវការជនចំណាក ស្រុកហើយត្រឹមតែអាចដោះស្រាយវិបត្តិជនចំណាក ស្រុកដោយវិធីសាស្ត្រសហប្រតិបតិ្តការនិងមិនបិទ ទ្វារចំពោះជនចំណាកស្រុកតែប៉ុណ្ណោះ។
ទ្វីបអឺរ៉ុបត្រូវការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច
ទ្វីបអឺរ៉ុបត្រូវការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច​ (រូបថត៖Xinhua/TTXVN) (VOVworld) - ដោយសារតែចំនួនប្រជាជនកាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃទ្វីប អឺរ៉ុបត្រូវការជនចំណាកស្រុកហើយត្រឹមតែអាចដោះស្រាយវិបត្តិជនចំណាកស្រុក ដោយវិធីសាស្ត្រសហប្រតិបតិ្តការនិងមិនបិទទ្វារចំពោះជនចំណាកស្រុកតែប៉ុណ្ណោះ ។នេះជាសេចក្ដីប្រកាសរបស់ស្នងការជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិ សុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ដែល ត្រូវបាននាំចេញនាថ្ងៃទី៨ កុម្ភៈ នៅសន្និសីទអាស៊ី-អឺរ៉ុបអំពីជន ចំណាកស្រុកនៅ រដ្ឋធានី Valletta របស់ម៉ាល់ត៍។លោកស្រី Federica Mogherini ជឿជាក់ថា ទ្វីបអឺរ៉ុបត្រូវ ការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ របស់បណ្ដាខឿនសេដ្ឋ កិច្ចសមាជិក។ នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) ក៏បានព្រមានថា ប្លុកនេះនឹងពិចារណាលើ ការពិន័យប្រទេសសមាជិកនានាក្នុងខែក្រោយ ប្រសិនបើប្រទេសទាំងនេះមិនចែក រំលែកអំរែកអំពីការទទួលជនភៀសខ្លួនដែលកំពុងប្រមូលផ្ដុំនៅក្រិកនិងអ៊ីតាលី នោះ៕