VOV WorldVOV World
EAEU នឹងផ្លាស់ប្តូរទៅកាន់យន្តការពាណិជ្ជកម្មសេរីជាមួយវៀតណាមចាប់ពីខែតុលា
04/09/2016 07:31
(VOVworld)-ទីភ្នាក់ងារសារព័ត៌មាន Interfax.ru របស់រុស្ស៊ីបានជូនដំណឹងថា ចាប់ពីខែ តុលាឆ្នាំ២០១៦ សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)
EAEU នឹងផ្លាស់ប្តូរទៅកាន់យន្តការពាណិជ្ជកម្មសេរីជាមួយវៀតណាមចាប់ពីខែតុលា
រដ្ឋមន្ត្រីពាណិជ្ជកម្មគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប Veronnika Nikishina (VOVworld)-ទីភ្នាក់ងារសារព័ត៌មាន Interfax.ru របស់រុស្ស៊ីបានជូនដំណឹងថា ចាប់ពីខែ តុលាឆ្នាំ២០១៦ សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) បានផ្លាស់ប្តូរទៅយន្តការពាណិជ្ជ កម្មសេរីជាមួយវៀតណាម។ រដ្ឋមន្ត្រីពាណិជ្ជកម្មគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប  Veronnika Nikishinaបានប្រកាសនៅវេទិកាសេដ្ឋកិច្ចលោកខាងកើតលើកទី២នៅ Vladivostok(រុស្សី)ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមជាឯកសារដំបូង ដែល EAEU ចុះហត្ថលេខានិងមានសុពលភាពនាថ្ងៃទី៥តុលាខាងមុខ។ ភាគីទាំងពីរ បាន សម្រេចដំណើការអនុម័តនិងអស់កាលបិរច្ឆេទរយៈពេល៦០ថ្ងៃនឹងចាប់ផ្តើម អនុវត្តជា ផ្លូវការ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EAEU វៀតណាម រួមមានភារកិច្ច ដែលភាគី ទាំងពីរត្រូវអនុវត្តរួមមានសេរីវូបនីយកម្មទ្វេភាគីលើវិស័យពាណិជ្ជកម្ម សេវាកម្ម និងអនុវត្តការវិនិយោគឯកជន។ បន្ទាប់មក ប្រទេសជាសមាជិកនានារបស់  EAEU ក៏អាចអនុវត្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបណ្តាវិស័យពោល ខាងលើផងដែរ៕