VOV WorldVOV World
ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក
07/07/2015 08:30
(VOV)_ធនាគារកណ្ដាលអឺរ៉ុប ( ECB) នារសៀលថ្ងៃទី៦ កក្កដា ​បាន​សម្រេច​មិនបើកទូលាយកម្មវិធីជួយឧបត្ថម្ភទូទាត់បន្ទាន់ (ELA) សំរាប់បណ្ដា​ធនាគារ​ក្រិក គឺរក្សាកំរិត ELA ប្រមាណ៨៩ពាន់លាន Euro ដូចនឹងសេចក្ដីជូន​ដំណឹងនាដើមសប្ដាហ៍មុន។
ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក
ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក           (VOV)_ធនាគារកណ្ដាលអឺរ៉ុប ( ECB) នារសៀលថ្ងៃទី៦ កក្កដា ​បាន​សម្រេច ​មិនបើកទូលាយកម្មវិធីជួយឧបត្ថម្ភទូទាត់បន្ទាន់ (ELA) សំរាប់បណ្ដា​ធនាគារ​ក្រិក  គឺរក្សាកំរិត ELA ប្រមាណ៨៩ពាន់លាន Euro ដូចនឹងសេចក្ដីជូន​ដំណឹងនាដើម សប្ដាហ៍មុន។           នាថ្ងៃនេះដែរ បារាំង អាល្លឺម៉ង់បានបើកឱកាសចរចារជាបន្តជាមួយក្រិក ​បន្ទាប់ ពីជំនួបសន្ទនារវាងប្រធានាធិបតីបារាំង លោក Francois Hollande និងអធិកាបតីអាល្លឺ ម៉ង់ លោកស្រី Angela Merkel ។ សេចក្ដីប្រកាសនេះ បាន​សរអោយឃើញនូវការខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការ​ស្វែងរកដំណោះស្រាយ ៖  វិបត្តិក្រោយការស្ទង់មតិប្រជាជននៅក្រិក។            ក្នុងពេលនោះ អគ្គនាយកមូលនិធិរូបីយវត្ថុអន្តរជាតិ ( IMF) លោកស្រី ​Christine  Lagarde​ បានអះអាងថា៖ យន្តការហិរញ្ញវត្ថុនេះនឹងជួយក្រិក ​ក្នុងករណី​ដែលបាន សំណូមពរ​៕

More