VOV WorldVOV World
ECB ប្រកាសប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយវិបត្តិនៅក្រិក
09/07/2015 08:16
(VOVworld) – សមាជិកក្រុមប្រឹក្សាទេសាភិបាលធនាគារ កណ្ដាលអឺរ៉ុប (ECB) លោក Ignazio Visco នាថ្ងៃទី ៨ កក្កដា បានឲ្យដឹងថា៖ ធនាគារនេះត្រៀមខ្លួនជាស្រេចរាល់វិធានការ ដើម្បីកាត់បន្ថយការជះឥទ្ធិពលអាក្រកដោយវិបត្តិហិរញ្ញវត្ថុ របស់ក្រិក។
ECB ប្រកាសប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយវិបត្តិនៅក្រិក
ECB ប្រកាសប្រើប្រាស់រាល់វិធានការដើម្បីដោះស្រាយវិបត្តិនៅក្រិក (Image: VNA) (VOVworld) – សមាជិកក្រុមប្រឹក្សាទេសាភិបាលធនាគារកណ្ដាលអឺរ៉ុប (ECB)   លោក Ignazio Visco នាថ្ងៃទី ៨ កក្កដា បានឲ្យដឹងថា៖ ធនាគារនេះត្រៀមខ្លួនជា ស្រេចរាល់វិធានការដើម្បីកាត់បន្ថយការជះឥទ្ធិពលអាក្រកដោយវិបត្តិហិរញ្ញវត្ថុ របស់ក្រិក។ លោក Visco បានចាត់ទុកថា៖ យថាទស្សន៍ដំណើរការចរចាររវាង ក្រិកនិងបណ្ដាម្ចាស់បំណុលអន្តរជាតិនៅមិនទាន់ប្រាកដប្រជានៅឡើយទេ។  ECB មិន​អាចផ្តល់ឥណ្ឌទានទូទាត់សំរាប់បណ្ដាធនាគារក្រិក ប្រសិនបើ គ្មានការ បោះជំហានណាមួយក្នុងការកែទម្រង់របស់ Athens ជាមួយបណ្ដាម្ចាស់បំណុល​ នៅឡើយនោះ។ លោកក៏បានចាត់ទុកថាដែរថា៖ ការចាកចេញពីតំបន់ Eurozone របស់ក្រិក គ្រាន់តែបណ្ដាលឡើងឥទ្ធិពលតូចតាចដល់តំបន់អឺរ៉ុបប៉ុណ្ណោះ។ នាថ្ងៃដដែល ក្រសួងហិរញ្ញវត្ថុក្រិកបានផ្ញើរសំបុត្រដល់មូលនិធិផ្តល់ជំនួយ អចិន្ត្រៃយ៍របស់ Eurozone ដែលបានសន្យាថា៖ ប្រទេសនេះនឹងចាប់ផ្តើម អនុវត្តកំណែទម្រង់ខាងពន្ធនិងប្រាក់ចូលនិវត្តន៍តាមសំណូមពររបស់ បណ្ដាម្ចាស់បំណុលដើម្បីទទួលបានកញ្ចប់ខ្ចីថ្មីរបស់ Eurozone សំដៅរួចផុតពីវិបត្តិបំណុលនាបច្ចុប្បន្ន៕