VOV WorldVOV World
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមទទួលឥស្សរិយយសដើម្បីមិត្តភាពសន្តិភាពរបស់វៀតណាម
30/05/2013 08:48
(VOVworld) – នារសៀលថ្ងៃទី ២៩ ឧសភា នៅទីក្រុង ហាណូយ ប្រធានសម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បានប្រគល់គ្រឿង ឥស្សរិយយសដើម្បី​មិត្តភាពសន្តិភាពរវាងបណ្ដាប្រជាជាតិជូនឲ្យឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Ha Chan Ho ក្នុង ឱកាស​លោកបញ្ចប់បេសកម្មការទូតនៅវៀតណាម។
(VOVworld) – នារសៀលថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បានប្រគល់គ្រឿង ឥស្សរិយយសដើម្បី​មិត្តភាពសន្តិភាពរវាងបណ្ដាប្រជាជាតិជូនឲ្យឯកអគ្គរដ្ឋ ទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Ha Chan Ho ក្នុងឱកាស​លោក បញ្ចប់បេសកម្មការទូតនៅវៀតណាម។ ក្នុងពិធីនេះ លោក Vu Xuan Hong បាន អះអាងថា៖ ក្នុងរយៈពេល ២ ឆ្នាំ កន្លងមក លោក Ha Chan Ho បានរួមចំណែក ដ៏ធំធេងក្នុងការបង្កើននិងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិងកូរ៉េខាងត្បូងតាមរយៈបណ្ដាសកម្មភាពដូចជា៖  ការៀបចំ “ឆ្នាំ មិត្តភាពវៀតណាម-កូរ៉េខាងត្បូង” ប្រកបដោយជោគជ័យការលើកទឹកចិត្ត បណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូងវិនិយោគចូលវៀតណាមជំរុញការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង (FTA) ជាដើម។ លោក   Vu Xuan Hong មានគោលបំណងថា៖ ទោះបីក្នុងឋានៈណាក៏ដោយ លោក Ha Chan Ho នឹងបន្តរួមចំណែកក្នុងការបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ ល្អប្រសើវៀតណាម-កូរ៉េខាងត្បូងឲ្យខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ៕

More