ឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកជូនពរស្នាដៃរបស់គណៈប្រតិភូចូលរួមប្រឡង Olympic គីមីវិជ
31/07/2012 08:23
VOV-ដូចនឹងព័ត៌មានដែលបានផ្សាយហើយថា ក្នុង ការប្រឡង Olympic គីមីវិជ្ជាអន្តរជាតិលើកទី៤៤បាន រៀបចំនៅអាមេរិកជាមួយការចូលរួមរបស់ប្រទេស ចំនួន៧២ បេក្ខជនទាំង៤នាក់របស់វៀតណាមសុទ្ធតែ ដណ្ដើមបានមេដាយ រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿង។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Nguyen Quoc Cuong បានជួបមុខជូនពរនិងជូនអំណោយឲ្យគណៈប្រតិភូវៀតណាម VOV-ដូចនឹងព័ត៌មានដែលបានផ្សាយហើយថា ក្នុងការប្រឡង Olympic គីមីវិជ្ជាអន្តរជាតិលើកទី៤៤បានរៀបចំនៅអាមេរិកជាមួយការចូលរួមរបស់ ប្រទេសចំនួន៧២ បេក្ខជនទាំង៤នាក់របស់វៀតណាមសុទ្ធតែដណ្ដើមបាន មេដាយ រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយ សំរិទ្ធ១គ្រឿង។នាថ្ងៃទី៣០កក្កដាតាមម៉ោងដំបន់ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក Nguyen Quoc Cuong បានជួបមុខជូនពរនិងជូនអំណោយ ឲ្យគណៈប្រតិភូវៀតណាម។ នៅជំនួបនេះ បណ្ឌិតគីមីវិជ្ជា Do Quy Son ប្រធានគណៈប្រតិភូវៀតណាមបានឲ្យដឹងថា៖ “បើប្រៀបនឹងប៉ុន្មានឆ្នាំកន្លងទៅលទ្ធផលនេះគួរឲ្យកោតសរសើរ។ បើ ប្រៀបនឹងពិភពលោកនោះយើងអាចសប្បាយរីករាយចំពោះលទ្ធផលនេះ។ លទ្ធផលនេះក៏ដូចជាលទ្ធផលរបស់ច្រើនឆ្នាំបានបង្ហាញជំនាន់វ័យក្មេងវៀត ណាមអំពីបញ្ញាអាចប្រៀបធៀបនឹងជំនាន់វ័យក្មេងរបស់បណ្ដាប្រទេសលើ ពិភពលោក។” នាឆ្នាំខាងមុខការប្រឡង Olympic គីមីវិជ្ជាអន្តរជាតិលើកទី៤៥នឹងបាន រៀបចំនៅរុស្ស៊ី។ វៀតណាមនឹងទទួលរៀបចំការប្រឡង Olympic គីមីវិជ្ជា អន្តរជាតិលើកទី៤៦នៅក្រុងហាណូយនាឆ្នាំ២០១៤។ តាមគំរោងនឹងមាន ប្រទេសចំនួន៧៨ចូលរួម៕
Related





