សិក្ខាសាលាតាមប្រព័ន្ធអនឡាញអំពីសក្ដានុពលពាណិជកម្មនិងវិនិយោគវៀតណាម-អាល់ហ្សេរីនៅរដ្ឋធានី Algiers កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថត៖ VNA) |
លោកឯកអគ្គរដ្ឋទូត Boubazine Abdelhamid បានវាយតម្លៃថា ការផ្លាស់ប្តូរ ពាណិជ្ជកម្មរវាង អាល់ហ្សេរី និងវៀតណាមនៅតែមានកម្រិត។ ក្នុងបរិបទនៃជម្ងឺ រាតត្បាតកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានទឹកប្រាក់ ២៣១ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ដែលជាការធ្លាក់ចុះបើធៀបនឹងតួរលេខ ៣៦០ លានដុល្លារកាលពីឆ្នាំមុន ក្នុងនោះភាគច្រើនគឺទំនិញនាំចេញពីវៀតណាម។
ក្នុងវិស័យវិនិយោគ បច្ចុប្បន្នមានតែសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petrovietnam) ដែលមានវត្តមាននៅប្រទេសអាល់ហ្សេរីប៉ុណ្ណោះ។ លោក Boubazine Abdelhamid បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕






