VOV WorldVOV World
ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាមមានសកម្មភាពជាច្រើនរួមចំណែក បង្កើនទំនាក់ទំនងរវាងប្រទេសទាំង២
09/01/2015 11:12
(VOVworld) - ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបានអបអរសារទឯកអគ្គរដ្ឋទូតដោយបានសម្រេច ល្អប្រសើរភារកិច្ចនៅវៀតណាម ដោយមានសកម្មភាព ជាច្រើន រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជា ប្រពៃណីរវាងប្រទេសទាំង២។
ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាមមានសកម្មភាពជាច្រើនរួមចំណែក បង្កើនទំនាក់ទំនងរវាងប្រទេសទាំង២
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Cherif Chikhi (រូបថត៖TTXVN) (VOVworld) - ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Cherif Chikhi នារសៀលថ្ងៃទី៨ មករា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបានអបអរ សារទឯកអគ្គរដ្ឋទូតដោយបានសម្រេចល្អប្រសើរភារកិច្ចនៅវៀតណាម ដោយ មានសកម្មភាពជាច្រើន រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង ប្រទេសទាំង២។វិស័យសហប្រតិបតិ្តការទាំងឡាយរវាងភាគីទាំង២បានធ្វើនា ពេលកន្លងទៅមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ជាពិសេសគឺតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីទទួលបាន៤០០លានដុល្លាអាមេរិកក្នុង១ឆ្នាំ។ក្នុងឱកាសនេះដែរ ប្រធាន រដ្ឋលោក Truong Tan Sang បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល់ហ្សេរី ដោយបានបង្កលក្ខណៈងាយស្រួលសំរាប់ពលករវៀតណាមរស់នៅនិងធ្វើការ នៅប្រទេសសាម៉ី និងជំរុញកិច្ចសហប្រតិបតិ្តការសាជីវកម្មរបស់សម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមនៅទីនេះផងដែរ៕