VOV WorldVOV World
ឯកអគ្គរដ្ឋទូតវៀតណាមជូនសារតាំងនៅ St.Kitts និង Nevis
24/11/2015 09:19
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅសហព័ន្ធ​ St.Kitts និង Nevis លោក Duong Minh បានដាក់សារតាំងជូនអភិបាលសហព័ន្ធ​ St.Kitts និង Nevis លោក Samuel Weymouth Tapley Seaton។
ឯកអគ្គរដ្ឋទូតវៀតណាមជូនសារតាំងនៅ St.Kitts និង Nevis
លោក Duong Minh នៅពេលធ្វើឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា។ (VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធ​ St.Kitts និង Nevis លោក Duong Minh បានដាក់សារតាំងជូនអភិបាលសហព័ន្ធ​ St.Kitts និង Nevis លោក Samuel Weymouth Tapley Seaton។នៅទីនេះ លោក Samuel Seaton បានអះអាងថា រដ្ឋាភិបាលនិងប្រជាជន​St.Kitts និង Nevis​ មាន គោលបំណង ជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការជាមួយវៀតណាម ពិសេសគឺលើវិស័យ កសិកម្ម។រីឯខ្លួនវិញ ​ឯកអគ្គរដ្ឋទូត Duong Minh បានស្នើរ ឲ្យអភិបាល Samuel Seaton ក៏ដូចជារដ្ឋាភិបាល​​St.Kitts និង Nevis ជួយឧបត្ថម្ភ បង្កលក្ខណៈសំរាប់អង្គ ភាពអាជីវកម្មវៀតណាមពន្លឿនពាណិជ្ជកម្មនិងវិនិយោគនៅដែនកោះ​ការាបៀន នេះ ហើយសន្យាថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី ជំរុញទំនាក់ទំនងមិត្តភាព  កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ៕

More