VOV WorldVOV World
ឯកអគ្គរដ្ឋទូតវៀតណាមនៅជប៉ុននិយាយអំពីដំណើរទស្សនកិច្ចជប៉ុនរបស់ អគ្គលេខាបក្ស Nguyen Phu Trong
13/09/2015 08:59
(VOVworld)-ក្នុងការឆ្លើយសំភាសន៍ជាមួយអ្ន​កយក ព័ត៌មាននៃវិទ្យុសម្លេង វៀតណាម ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅជប៉ុនលោក
ឯកអគ្គរដ្ឋទូតវៀតណាមនៅជប៉ុននិយាយអំពីដំណើរទស្សនកិច្ចជប៉ុនរបស់ អគ្គលេខាបក្ស Nguyen Phu Trong
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cương (VOVworld)-ក្នុងការឆ្លើយសំភាសន៍ជាមួយអ្ន​កយកព័ត៌មាននៃវិទ្យុសម្លេង វៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cương បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុននាសប្តាហ៍ ខាងមុខរបស់អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong មានអាត្ថន័យសែនសំខាន់។​ដំណើរទស្សនកិច្ច នេះ សំដៅធ្វើឲ្យ ស៊ីជម្រៅថែមទៀត នូវទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ” នាំទំនាក់ ទំនងនៃប្រទេសទាំងពីរវៀតណាមជប៉ុនឡើងកំរិតថ្មី។ ក្នុងដំណើរទស្សនកិច្ច ជប៉ុនលើកនេះ អគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូជាន់​ខ្ពស់វៀត ណាម​នឹងមានការជួបសន្ទនាជាមួយព្រះមហាក្សត្រជប៉ុន នាយករដ្ឋ មន្ត្រី Shinzo Abe ថ្នាក់ដឹកនាំនៃបណ្តាគណៈបក្សនយោបាយធំៗនៅជប៉ុន ជាដើម។ តាមគំរោង ក្នុង ដំណើរទស្សនកិច្ចនេះកិច្ចព្រមព្រៀងនិងឯកសារមួយ​ចំនួននឹងបានចុះហត្ថលេខា រវាងភាគីទាំងពីរ ៕