EPអនុម័តលើថវិការបំពេញបន្ថែមចំនួន៤០០លានអឺរ៉ូដោះស្រាយបញ្ហាជនអន្តោប្រវេសន៍
15/10/2015 08:11
(VOVworld) - ប្រភពទុននេះនឹងត្រូវបានផ្គត់ផ្គង់ជូនប្រ ទេសអឺរ៉ុបដែលរងឥទ្ធិពលខ្លាំងដោយ រលកជនចំ ណាកស្រុកក៏ដូចជាប្រទេសទី៣នានាដែលទទួលជន ចំណាកស្រុក ស៊ីរីជាច្រើនបំផុតផងដែរ។
.jpg)
ជនភៀសខ្លួនមួយក្រុមនៅព្រំដែនស៊ែប៊ី-ហុងគ្រី (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១៤ តុលា សភាអឺរ៉ុប (EP) បានអនុម័តលើថវិការបំពេញបន្ថែម ជាង៤០០លានអឺរ៉ូដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវេសន៍។ប្រភពទុននេះនឹងត្រូវ បានផ្គត់ផ្គង់ជូនប្រទេសអឺរ៉ុបដែលរងឥទ្ធិពលខ្លាំងដោយ រលកជនចំណាកស្រុកក៏ ដូចជាប្រទេសទី៣នានាដែលទទួលជនចំណាកស្រុក ស៊ីរីជាច្រើនបំផុតផងដែរ។ រីឯខ្លួនវិញ គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី១៤ តុលាក៏បានអំពាវនាវដល់ប្រទេស ជាសមាជិកសហភាពអឺរ៉ុប (EU) គោរពកិច្ចសន្យាបាននាំចេញនៅសន្និសីទកំពូល កាលពីថ្ងៃទី២៣ កញ្ញាកន្លងទៅ។ថ្នាក់ដឹកនាំប្រទេសជាសមាជិក EU ទាំងឡាយ បានសន្យាផ្ដល់ទឹកប្រាក់ចំនួន៨០០លានអឺរ៉ូសំរាប់អង្គការអន្តរជាតិ គ្រប់គ្រង់វិបត្តិ ជនអន្តោប្រវេសន៍ ហើយបង្កើតមូលនិធិចំនួន២នោះគឺ មូលនិធិមួយ សំរាប់ទ្វីប អាហ្វ្រិកក្នុងតំលៃ១,៨ពាន់លានអឺរ៉ូនិងមួយទៀតសំរាប់ស៊ីរីក្នុងតំលៃ៥០០លាន អឺរ៉ូ។បើទោះបីជិតមួយខែក្រោយពីសន្និសីទរបស់ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំ រដ្ឋា ភិបាល EU អំពីបញ្ហាអន្តោប្រវេសន៍កន្លងផុតទៅក្ដី ប៉ុន្តែកិច្ចសន្យារបស់ ប្រទេស ទាំងនេះមិនទាន់បានអនុវត្តនៅឡើយ៕
Related






