VOV WorldVOV World
EU ព្រមានផលវិបាកពី “Brexit”
09/05/2016 08:11
(VOVworld) – នាថ្ងៃទី ៨ ឧសភា ប្រធានគណៈកម្មាធិការ អឺរ៉ុប (EC) លោក Jean Claude Juncker បានព្រមានការ ចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស ឬហៅថា Brexit នឹងនាំទៅរកផលវិបាកមិនអាចព្យាករណ៍បាន ចំពោះកិច្ច សហប្រតិបត្តិការនៅទ្វីបនេះ។
EU ព្រមានផលវិបាកពី “Brexit”
EU ព្រមានផលវិបាកពី “Brexit” (Image: VNA) (VOVworld) – នាថ្ងៃទី ៨ ឧសភា ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក  Jean Claude Juncker បានព្រមានការចាកចេញពីសហភាពអឺរ៉ុប (EU) របស់ អង់គ្លេស ឬហៅថា Brexit នឹងនាំទៅរកផលវិបាកមិនអាចព្យាករណ៍បាន ចំពោះកិច្ច សហប្រតិបត្តិការនៅទ្វីបនេះ។ លោក  Jean Claude Juncker បាន អះអាងថា៖ ការចាកចេញពី EU របស់អង់គ្លេសនឹងបណ្តាលឲ្យមានផល វិបាកដ៏ធ្ងន់ធ្ងរទៅលើ សហភាពនេះ។ លោកសម្តែងជំនឿជាក់ថា៖ ប្រជា ពលរដ្ឋអង់គ្លេសនឹងនាំ ចេញសេចក្តីសម្រេចមួយសមស្រប ព្រមទាំង  អះអាងថា៖ ប្រទេស EU  ទាំងឡាយសុទ្ធតែមានគោលបំណងចង់ឲ្យអង់ គ្លេសនៅជាមួយ EU ដដែល។ ប្រធាន EC នាំចេញសេចក្តីព្រមាននេះក្នុង កាលៈទេសៈ​អង់គ្លេសនឹងដំណើរការបោះប្រជាមតិស្តីពីឋានៈប្រទេសជា សមាជិក EU នាថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០១៦ ខាងមុខ៕