EU-ចិនបង្កើនកិច្ចសហប្រតិបតិ្តការទប់ទល់នឹងការសាកល្បងសកល
11/06/2016 08:51
(VOVworld) - នាថ្ងៃទី១១ មិថុនា កិច្ចសន្ទនាយុទ្ធ សាស្ត្រជាន់ខ្ពស់ជាប្រចាំលើកទី៦រវាងសហភាពអឺរ៉ុប (EU) និងចិន បានប្រព្រឹត្តទៅនៅរាជធានីព្រុចស៊ែល ប្រទេសប៊ែលហ្សិក ដោយការសន្យាជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក៏ដូចជាសហប្រតិបត្តិការដោះស្រាយបញ្ហាសកល។

(VOVworld) - នាថ្ងៃទី១១ មិថុនា កិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់ជាប្រចាំលើកទី៦ រវាងសហភាពអឺរ៉ុប (EU) និងចិន បានប្រព្រឹត្តទៅនៅរាជធានីព្រុចស៊ែល ប្រទេស ប៊ែលហ្សិក ដោយការសន្យាជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជា ច្រើន ក៏ដូចជាសហប្រតិបត្តិការដោះស្រាយបញ្ហាសកល។នៅទីនេះ EU និងចិន បានឯកភាពលើការអនុវត្តន៍ការសន្យានានាដែលថ្នាក់ដឹកនាំនៃភាគីទាំង ពីរទទួល បាននៅសន្និសីទកំពូលទ្វេភាគីលើកទី១៧ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំមុន។តាមនោះ បង្កើនការសម្របសម្រួលក្នុងការអនុវត្ត៍គោលនយោបាយ អភិវឌ្ឍន៍មានលក្ខណៈយុទ្ធសាស្ត្ររបស់ភាគីទាំងពីរ ជំរុញខ្លាំងកិច្ចសហប្រតិបតិ្ត ការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ក៏ដូចជាជួបប្រាស្រ័យ ប្រជាជន។ក្រៅពីនោះ បញ្ហាក្ដៅផ្សេងៗជាច្រើនក៏ត្រូវបានយកមកពិភាគ្សាដូចជា ស្ថានភាពនៅមជ្ឈឹមបូព៌ា វិបត្តិអ៊ុយក្រែន និងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មផងដែរ៕
Related






