VOV WorldVOV World
EU ទទួលបាន FTA “លើគោលការណ៍” ជាមួយវៀតណាម
05/08/2015 07:06
(VOVworld) – នាថ្ងៃទី ៤ សីហា សហភាពអឺរ៉ុប (EU) បាន ប្រកាសថា៖ សហភាព នេះទទួលបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) លើគោលការណ៍ជាមួយ វៀតណាមដែលលុបចោលស្ទើតែទាំងស្រុងរបៀងពន្ធ ដាចំពោះទំនិញពាណិជ្ជកម្មរវាងភាគីទាំងពីរ។
EU ទទួលបាន FTA “លើគោលការណ៍” ជាមួយវៀតណាម
EU ទទួលបាន FTA “លើគោលការណ៍” ជាមួយវៀតណាម (Image: VNA) (VOVworld) – នាថ្ងៃទី ៤ សីហា សហភាពអឺរ៉ុប (EU) បានប្រកាសថា៖ សហភាព  នេះទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) លើគោលការណ៍ជាមួយ  វៀតណាមដែលលុបចោលស្ទើតែទាំងស្រុងរបៀងពន្ធដាចំពោះទំនិញពាណិជ្ជកម្ម រវាងភាគីទាំងពីរ។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang សមាជិការគណៈកម្មាធិការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី Cecilia Malmstroem  បានប្រកាសថា៖ ភាគីទាំង ពីរទទួលបានកិច្ចព្រមព្រៀងមួយក្រោយរយៈពេល ២ កន្លះឆ្នាំដំណើការចរចារ។ លោកស្រី​ Malmstroem  បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀង  FTA នឹងជំរុញពាណិ ជ្ជកម្មរវាង EU ជាមួយខឿនសេដ្ឋកិច្ចសកម្មបំផុតនៅ អាស៊ីដែលបង្កើតឡើងរូប សណ្ឋានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី​មួយល្អជាង និងទំនើបថែមទៀតរវាង  EU និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំង បង្កើត ស្តង់ដាល្អសំរាប់ទំនាក់ ទំនងពាណិជ្ជកម្មរវាង EU ជាមួយតំបន់អាស៊ីអាគ្នេយ៍ទាំង មូលផងដែរ។ ភាគី ទាំងពីរនឹងបន្តសម្រេចបណ្ដាបញ្ហាខាងបច្ចេកទេសឆ្ពោះទៅកែ លំអរឯកសារ ចុងក្រោយដើម្បីដាក់ជូនឲ្យប្រទេស EU នានានិងសភាអឺរ៉ុបអនុម័ត៕