VOV WorldVOV World
EU ឯកភាពអំពីផែនការចរចារជាមួយអង់គ្លេស
16/12/2016 10:06
(VOVworld) – នាថ្ងៃទី ១៥​ ធ្នូ បណ្ដាថ្នាក់ដឹកនាំសហភាព អឺរ៉ុប (EU) បានឯកភាព អំពីផែនការចរចារស្តីពីការ ចាកចេញពីប្លុកនេះ ឬ ហៅថា Brexit។
EU ឯកភាពអំពីផែនការចរចារជាមួយអង់គ្លេស
EU ឯកភាពអំពីផែនការចរចារជាមួយអង់គ្លេស (VNA) (VOVworld) – នាថ្ងៃទី ១៥​ ធ្នូ បណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បាន ឯកភាព អំពីផែនការចរចារស្តីពីការចាកចេញពីប្លុកនេះ ឬ ហៅថា Brexit។ តាមនោះ​  EU សន្យាធ្វើសកម្មភាពឆាប់រហ័សនិងសហការយ៉ាងជិតស្និទ្ធដើម្បី ធានាអង់គ្លេស់មិន ងាយស្រួលទទួលបានកិច្ចព្រមព្រៀងចាកចេញពីប្លុក ដែលអាចបង្កើតឡើងគំរូ អវិជ្ជមានក្នុងដំបូលរួម។ នៅខាងក្រៅសន្និសីទ កំពូល EU នៅទីក្រុង Brussels បែលហ្ស៊ីក ថ្នាក់ដឹកនាំទាំង ២៧ រូបក្នុងប្លុក នេះបានជួបធ្វើការជាមួយគ្នាដើម្បី ពិនិត្យឡើងវិញផែនការចាប់ផ្តើមការ ចរចារអំពី Brexit។ ​ជំនួបធ្វើការលើកនេះមិន ផ្តោតទៅលើខ្លឹមសារនៃបណ្ដា ការចរចារខាងមុខជាមួយក្រុងឡុងទេ ហើយ ប្រមូលផ្តុំទៅលើតួនាទីរបស់ EU ក្នុងការចរចារនោះនាពេលខាងមុខ។ មជ្ឈដ្ឋាន ថ្នាក់ដឹកនាំ EU ក៏បាន ចេញសេចក្តីថ្លែងការណ៍រួមក្នុងនោះសង្កត់ធ្ងន់ថា៖ គេប្តេជ្ញា សហប្រតិបត្តិ ការដើម្បីធ្វើកស្សិនសាក្សីសម្ព័ន្ធភាពប្រកបដោយជោគជ័យ ហើយ ត្រៀម ខ្លួនជាស្រេចជំរុញការចរចារដើម្បីដោះស្រាយភាពស្ថិរភាពពីសេណារីយូរ Brexit។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បាន ស្វាគមន៍ការដែល៖ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក EU ចំនួន ១៧ រូបនឹងដំណើរការកិច្ចប្រជុំដើម្បីពិភាក្សាអំពីការងារត្រៀមរៀបចំឲ្យដំណើរ ការចរចារអំពី Brexit ហើយចាត់ទុកនេះគឺជាផលប្រយោជន៍របស់អង់គ្លេស និងនៃបណ្ដាដៃគូរបស់ក្រុងឡុង៕