VOV WorldVOV World
EU – គុយបាអះអាងនូវការបោះជំហានក្នុងការចរចារថ្មី
11/09/2015 10:22
(VOVworld)- សហភាពអឺរ៉ុប (EU) និងគុយបាសុទ្ធតែ វាយតំលៃសុទិដ្ឋិនិយមនូវ លទ្ធផលនៃការចរចារលើក ទី៥ស្តីអំពីការបង្កើតប្រក្រតីភាពទំនាក់ទំនងរវាងភាគី ទាំងពីរដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ កញ្ញា នៅរដ្ឋធានី La Habana។
EU – គុយបាអះអាងនូវការបោះជំហានក្នុងការចរចារថ្មី
EU – គុយបាអះអាងនូវការបោះជំហានក្នុងការចរចារថ្មី (Image:VNA) (VOVworld)- សហភាពអឺរ៉ុប (EU) និងគុយបាសុទ្ធតែវាយតំលៃសុទិដ្ឋិនិយមនូវ  លទ្ធផលនៃការចរចារលើកទី៥ស្តីអំពីការបង្កើតប្រក្រតីភាពទំនាក់ទំនងរវាង ភាគីទាំងពីរដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ កញ្ញា នៅរដ្ឋធានី La Habana។  ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីបញ្ចប់ការចរចារ អនុរដ្ឋមន្ត្រី ការបរទេសគុយបា លោក Abelardo Moreno និងជាប្រធានក្រុមចរចារគុយបា បានឲ្យដឹងថា៖ ភាគីទាំងពីរបានពិភាគ្សាអំពីការតស៊ូប្រឆាំងគ្រឿងញៀនអំពើ ពុករលួយបញ្ហាភេវរកម្មនិងគ្រោះជួញដូរមនុស្ស។ លោក Moreo ក៏បានទទួល ស្គាល់ថា៖  EU និងគុយបា មានដំណោះស្រាយបញ្ហាសិទ្ធិមនុស្សអន្តោប្រវេសន៍ និងការរំសាយសព្វាវុធខុសពីគ្នាប៉ុន្តែភាគីនិមួយៗសុទ្ធតែជ្រើសរើសខឿន ប្រជាធិបតេយ្យដោយឡែកអាស្រ័យទៅលើប្រវត្តិសាស្ត្រវប្បធម៌និងនយោ បាយរបស់ខ្លួន។ រីឯខ្លួនវិញ ប្រធានក្រុមចរចារ EU លោក Christian Leffer បាន ឲ្យដឹងថា៖ កិច្ចចរចារទទួលបានការបោះជំហានដ៏ធំធេង ក្នុងនោះ ការខ្វែង គំនិតអំពីបញ្ហាសិទ្ធិមនុស្សប្រជាធិបតេយ្យនិងការគ្រប់គ្រងរដ្ឋរួមជាមួយការ ខ្វែងគំនិតរវាងភាគីទាំងពីរត្រូវបានបង្រួញ។ វង់ចរចារ លើកនេះនឹងបង្ក លក្ខណៈងាយស្រួលសំរាប់វង់ចរចារជាបន្តនាខែវិច្ជិការខាងមុខ នៅទីក្រុង  Brussels បែលហ្ស៊ីក៕