EU មិនគាំទ្រការដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីនិងស៊ីរី
06/10/2016 09:11
(VOVworld) - តំណាងជាន់ខ្ពស់ទទួលបន្ទុកគោល នយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហ ភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ឲ្យដឹង ថា លោកស្រីមិនគាំទ្រការពិភាគ្សាអំពីបទដាក់ ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីឬរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នោះទេ។

តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច ការបរទេសរបស់ សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini (រូបថត៖AFP/TTXVN) (VOVworld) - តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច ការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ឲ្យដឹងថា លោកស្រីមិនគាំទ្រការពិភាគ្សាអំពីបទដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីឬរដ្ឋអំណាចរបស់ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នោះទេ។លោកស្រីរូបនេះចាត់ទុកថា សហគមន៍អន្តរជាតិត្រូវការធ្វើឲ្យរស់ឡើងវិញនូវដំណើរការនយោបាយដើម្បីដោះ ស្រាយសង្គ្រាមនៅស៊ីរី។ទស្សនៈពោលខាងលើត្រូវបានលោកស្រី Mogherini នាំចេញនៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងអគ្គលេខាធិការអ.ស.បលោក Ban Ki-moon នៅខាងក្រៅសន្និ សីទអន្តរជាតិ ជួយឧបត្ថម្ភអាហ្គានីស្ថាននៅទីក្រុងព្រុងស៊ែល ប្រទេសប៊ែលហ្សិក ២ថ្ងៃក្រោយ ពីអាមេរិកប្រកាសផ្អាកការចរចារជាមួយរុស្ស៊ីអំពីបញ្ហាស៊ីរី។តាមលោកស្រីរូប នេះថា ដំណោះស្រាយនយោបាយមួយអាចដោះស្រាយបាននូវ បញ្ហាស៊ីរី ដោយ សារបញ្ហានៅទីនេះគឺមិនមែនភាគីណាដណ្ដើមបានជ័យជំនះ ខាងយោធាទេ៕
Related






