VOV WorldVOV World
EU និង ហ្វីលីពីនឯកភាពចាប់ផ្ដើមការចរចារលើ FTA
23/12/2015 08:48
(VOVworld) - បេសកជនអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម លោកស្រី​ Cecilia Malmstrom និងរដ្ឋលេខាធិការ ពាណិជ្ជកម្មហ្វីលីពីនលោក Gregory Domigo បានឯក ភាពចាប់ផ្ដើមការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA)។
EU និង ហ្វីលីពីនឯកភាពចាប់ផ្ដើមការចរចារលើ FTA
(រូបថត៖rappler.com) (VOVworld) - បេសកជនអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មលោកស្រី​ Cecilia Malmstrom និងរដ្ឋលេខាធិការពាណិជ្ជកម្មហ្វីលីពីនលោក Gregory Domigo បានឯកភាពចាប់ផ្ដើម ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។នេះ ជាជំហានសំខាន់មួយក្នុង ទំនាក់ទំនងរវាង EU ជាមួយហ្វីលីពីន ក៏ដូចជាសក្ខីភាព អំពីការសន្យារបស់ EU ចំពោះតំបន់អាស៊ីអាគ្នេយ៍ផងដែរ។បេសកជនពាណិជ្ជកម្ម Malmstrom បានសង្កត់ ធ្ងន់ថា ហ្វីលីពីនជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿន សេដ្ឋកិច្ចមានអត្រាកំ ណើនលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍នាពេលកន្លងទៅ។ វង់ចរចារដំបូងគ្រោង នឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលដើមឆ្នាំ២០១៦នៅហ្វីលីពីន ។នាបច្ចុប្បន្ន EU បាន ចុះហត្ថលេខាលើ FTA ជាមួយសឹង្ហបុរីនាឆ្នាំ២០១៤និង វៀតណាមនាឆ្នាំ២០១៥៕