EU និងអាមេរិកអំពាវនាវឲ្យ Burundi ផ្អាកការបោះឆ្នោត
12/05/2015 10:57
(VOVworld) – សហភាពអឺរ៉ុប (EU) និងអាមេរិកបានអំពាវនាវ ឲ្យ Burundi ផ្អាកការ បោះឆ្នោតបន្ទាប់ពីកើតមានឡើងការធ្វើ បាតុកម្មដ៏បង្ហូរឈាមនៅប្រទេសនេះសំដៅ ប្រឆាំងជំទាស់ ប្រធានាធិបតី Pierre Nkurunziza ចូលរួមការបោះឆ្នោតក្នុង អាណត្តិទី៣ ។

EU និងអាមេរិកអំពាវនាវឲ្យ Burundi ផ្អាកការបោះឆ្នោត (Image: VNA) (VOVworld) – សហភាពអឺរ៉ុប (EU) និងអាមេរិកបានអំពាវនាវឲ្យ Burundi ផ្អាកការ បោះឆ្នោតបន្ទាប់ពីកើតមានឡើងការធ្វើបាតុកម្មដ៏បង្ហូរឈាមនៅប្រទេសនេះសំដៅ ប្រឆាំងជំទាស់ប្រធានាធិបតី Pierre Nkurunziza ចូលរួមការបោះឆ្នោតក្នុងអាណត្តិទី៣ ។ នាថ្ងៃទី ១១ ឧសភា ក្នុងសេចក្តីប្រកាសមួយបានឲ្យដឹងថា៖ បេសកម្មពិសេស របស់ EU លោក Koen Vervaeke បានអំពាវនាវឲ្យរដ្ឋាភិបាល Burundi អនុវត្តវិធានការ ណ៍ ដើម្បីបន្ធូស្រាលភាពតានតឹងនិងផ្អាក់ការបោះឆ្នោត។ តាមលោក Vervaeke ប្រទេស Burundi មិនឆ្លើយតបនឹងលក្ខណៈចាំបាច់ដើម្បីរៀបចំការបោះឆ្នោត។ នេះ គឺជាសិទ្ធិ សេរីនៃមធ្យោបាយទូរគមនាគមន៍និងការធ្វើបាតុកម្មក្នុងសន្តិភាព។ ឯកអគ្គរដ្ឋទូត របស់ Burundi ប្រចាំនៅអាមេរិក លោក Dawn Liberi ក៏បានមាន សេចក្តីប្រកាសដូច គ្នា។ ថ្នាក់ដឹកនាំគណៈកម្មាធិការសហភាពអាហ្វ្រិក លោក Nkosazana ក៏បានព្រមាន ថា៖ ឥឡូវនេះមិនមែនជាពេលវេលាសមស្របដើម្បីរៀបចំ ការបោះឆ្នោតប្រធានាធិបតី នភឡើយ៕
Related






