EU និងអាស៊ានជំរុញកិច្ចសហប្រតិបតិ្តការនិងការសន្ទនាគោលនយោបាយស្ដីពីសិទ្ធិមនុស្ស
27/10/2015 08:07
(VOVworld) - លេខាធិការដ្ឋានអាស៊ាន (ASEC) និង គណៈកម្មាធិការទាំង៤របស់ អាស៊ានទើបមកបំពេញ ទស្សនកិច្ចនៅទីក្រុងព្រុចសែល របស់ប៊ែលហ្ស៊ីកចាប់ ពី ថ្ងៃទី១៩ដល់ថ្ងៃទី២៥ តុលា។

នារីកម្ពុជាចូលរួមពិធីមីទ្ទិញក្នុងឱកាសទិវានារីអន្តរជាតិទី៨ មិនា នៅរាជធានីភ្នំពេញ (រូបថត៖ Reuters/Samrang Pring) (VOVworld) - លេខាធិការដ្ឋានអាស៊ាន (ASEC) និងគណៈកម្មាធិការទាំង៤របស់ អាស៊ានទើបមកបំពេញទស្សនកិច្ចនៅទីក្រុងព្រុចសែល របស់ប៊ែលហ្ស៊ីកចាប់ពីថ្ងៃ ទី១៩ដល់ថ្ងៃទី២៥ តុលា។នេះជាដំណើរទស្សនកិច្ចស្រាវជ្រាវប្រចាំឆ្នាំសំដៅបង្កើន កិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងសហភាពអឺរ៉ុប (EU) ផ្លាស់ប្ដូរទស្សនៈជាមួយ សមាជិកនានានៃសភាអឺរ៉ុប និងចូលរួមសិក្ខាសាលាអំពីសិទ្ធិមនុស្សដោយមានការ ចូលរួមរបស់តំណាងក្រុមប្រឹក្សាអឺរ៉ុបនិងអង្គការសន្តិសុខនិងកិច្ចសហប្រតិបតិ្តការ អឺរ៉ុប។ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ មន្ត្រី EU និង អាស៊ានបានរៀបចំ ជំនួបសន្ទនាគោលយោបាយដំបូងអំពីសិទ្ធិមនុស្សសំដៅចែក រំលែកនិងបង្កើនកិច្ច សហប្រតិបតិ្តការរវាងតំបន់ទាំងពីរ។ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើប្រធាន បទជាច្រើនដូចជា ការអភិវឌ្ឍន៍នាពេលថ្មីៗនេះអំពីសិទ្ធិមនុ ស្សនៅ EU និងអា ស៊ាន សិទ្ធិរបស់ជនចំណាកស្រុក នារី កុមា ជនពិការ និងជន ចាស់ជរាការទទួល ខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុន ក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌និងសិទ្ធិ អភិវឌ្ឍន៍ជាដើម។មន្ត្រីអាស៊ាននិង EU បានឯកភាពថា នឹងបន្តរៀបចំជំនួបសន្ទនា អំពីសិទ្ធិមនុស្សនិងបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕
Related






