VOV WorldVOV World
EU និងអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការ ជំរុញពហុភាគីនិយម
07/07/2017 09:02
(VOVWORLD) - ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា នៅរដ្ឋធានីបាំងកក ប្រទេសថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាននិង EU។នៅទីនេះ EU បានអះអាងនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយមនិងការតភ្ជាប់ក្នុងតំបន់ ដែលក្នុង នោះមានកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាស៊ាន។
EU និងអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការ ជំរុញពហុភាគីនិយម
 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ SOM អាស៊ាន-EU  (VOVworld) - ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា នៅរដ្ឋធានីបាំងកក ប្រទេសថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាននិង EU។នៅទីនេះ EU បានអះអាងនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយមនិងការតភ្ជាប់ក្នុងតំបន់ ដែលក្នុង នោះមានកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាស៊ាន។EU មាន បំណងលើកកំពស់ទំនាក់ទំនងអាស៊ាន-EU ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ហើយ ចូលរួមយ៉ាងជ្រាលជ្រៅថែមទៀតក្នុងយន្តការសេរីភាពក្នុងតំបន់របស់អាស៊ាន។ EU ក៏សន្យាជំរុញការចុះហត្ថលេខានិងសំរេចការចរចារលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសមាជិកអាស៊ាននានា ដែលដំបូងបង្អស់ គឺសឹង្ហបុរីនិងវៀតណាម ឆ្ពោះទៅ FTA មួយរវាងប្លុកទាំងពីរអាស៊ាននិងEU ផងដែរ។         ភាគី EU បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព សុវត្ថិភាពនាវា ចរណ៍ អាកាសចរណ៍និងសមុទ្រខាងកើត ព្រមទាំងលើកត្រដែតការដោះស្រាយ ជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។  ទិដ្ឋភាពក្នុងកិច្ចប្រជុំ         ថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្រ្តីការ បរទេសលោក Nguyen Quoc Dung អះអាងថា វៀតណាមជានិច្ចកាលគោរព ទំនាក់ទំនងអាស៊ាន-EU។លោករូបនេះក៏បានវាយតំលៃខ្ពស់ចំពោះគោលជំហរ របស់ EU ស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើឲ្យ EU បន្តគាំទ្រការខំប្រឹង ប្រែងដោះស្រាយជំលោះដោយសន្តិវិធី ហើយជំរុញឲ្យភាគីទាក់ទិននានាអនុវត្ត ប្រកប ដោយប្រសិទ្ធភាពសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រុមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ ខាងកើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាងច្បាប់ឲ្យបានឆាប់រហ័ស៕