EU និងរុស្ស៊ីរងការខូចខាតរាប់ម៉ឺនលានអឺរ៉ូដោយសារវិធានការដាក់ទ័ណ្ឌកម្ម
14/01/2016 09:36
(VOVworld) - រុស្ស៊ីរងការខូចខាតចំនួន២៥ពាន់លាន អឺរ៉ូក្នុងឆ្នាំ២០១៥ដោយសារវិធានការដាក់ទ័ណ្ឌកម្ម របស់សហភាពអឺរ៉ូប (EU) ខណៈដែលកំរិតខូចខាត របស់EU ដោយវិធានការស្រដៀងគ្នាពីម៉ូស្គូក្នុងរយៈ ពេល២ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៥គឺ៩០ពាន់លានអឺរ៉ូ។

កម្មករបែងចែកបន្លែឈើនៅភូមិ Bucovat ប្រទេស Moldova ជាប្រទេសមួយក្នុងចំណោមប្រទេសទទួលរងឥទ្ធិពលដោយបទហ៊ុំព័ទ្ធនាំចូលស្បៀងអាហាររបស់រុស្ស៊ី (រូបថត៖AFP/TTXVN)) (VOVworld) - រុស្ស៊ីរងការខូចខាតចំនួន២៥ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៥ដោយសារ វិធានការដាក់ទ័ណ្ឌកម្មរបស់សហភាពអឺរ៉ូប (EU) ខណៈដែលកំរិតខូចខាតរបស់ EU ដោយវិធានការស្រដៀងគ្នាពីម៉ូស្គូក្នុងរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ ២០១៥គឺ៩០ពាន់លានអឺរ៉ូ។នេះជាការវាយតំលៃដែលត្រូវបានប្រកាសដោយអនុ រដ្ឋមន្រ្តីទី១នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោក Alexey Likhachev នាថ្ងៃ ទី១៣ មករា។ ចាប់តាំងពីខែ កក្កដា ឆ្នាំ២០១៤ EU បានអនុវត្តន៍វិធានការដាក់ទ័ណ្ឌកម្មទៅលើ វិស័យជាច្រើននៃខឿនសេដ្ឋកិច្ចរុស្ស៊ី ដោយទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន។ តបតវិញ ម៉ូស្គូក៏បានអនុវត្តន៍បទហ៊ុំព័ទ្ធនាំចូលស្បៀងអាហារនិងមុខទំនិញជា ច្រើនទៀតពីប្រទេសជាសមាជិក EU ផងដែរ៕
Related






