EU នឹងពិនិត្យមើលរឿងអាស្រូវពងមាន់មានជាតិគីមីនាដើមខែកញ្ញា
12/08/2017 08:17
(VOVWORLD) - បណ្ដារការពិភាក្សាដំបូងអំពីរឿងអាស្រូវពងមាន់មានជាតិគីមី ពុល Fipronil តាមសំណូមពររបស់អាល្លឺម៉ង់ ក្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៤ និងទី ៥ កញ្ញា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីកសិកម្ម EU នៅ Estonia។

EU នឹងពិនិត្យមើលរឿងអាស្រូវពងមាន់មានជាតិគីមីនាដើមខែកញ្ញា (VOVworlD) – បណ្ដារការពិភាក្សាដំបូងអំពីរឿងអាស្រូវពងមាន់មានជាតិគីមី ពុល Fipronil តាមសំណូមពររបស់អាល្លឺម៉ង់ ក្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៤ និងទី ៥ កញ្ញា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីកសិកម្ម EU នៅ Estonia។ គណៈកម្មាធិការអឺរ៉ុប (EC) ក៏បានឲ្យដឹងថែមទៀតថា៖ កិច្ចប្រជុំពិសេសមួយអំពី បញ្ហាពងមាន់មាជាតិគីមីពុលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ កញ្ញា ផងដែរ។ សមាជិក EC ទទួលបន្ទុកសុខាភិបាលនិងសុខវត្ថភាពម្ហូបអាហារ លោក Vytenis Andriukaitis បានឲ្យដឹងថា៖ EC នឹងធ្វើការជាមួយប្រទេសជាសមាជិកនានាដើម្បី ស្វែងរកដំណោះស្រាយសំរាប់បញ្ហានេះ ហើយដកមេរៀនចាំបាច់ជំនួសឲ្យចោទ ប្រកាន់គ្នាទៅវិញទៅមក។ EC ក៏បានឲ្យដឹងថា៖ រឿងអាស្រូវនេះជះឥទ្ធិពលទៅ ដល់ប្រទេសចំនួន ១៧ ក្នុងនោះ មានប្រទេស EU ចំនួន ១៥ ស្វីសនិងហុងកុង៕
Related






