VOV WorldVOV World
EU បង្កើនសកម្មភាពការពារជាតិឯករាជ្យពី NATO
28/10/2016 09:44
(VOVworld) - នាថ្ងៃទី២៧ តុលា មជ្ឈដ្ឋានមន្ត្រីជាន់ ខ្ពស់នៃសហភាពអឺរ៉ុប (EU) និងអង្គកាសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) អះអាងថា EU និង NATO ជាដៃគូក្នុងវិស័យការពារជាតិ គឺមិនមែនជា គូប្រជែងរបស់គ្នានោះឡើយ។
EU បង្កើនសកម្មភាពការពារជាតិឯករាជ្យពី NATO
អគ្គលេខាធិការ NATO លោក Jens Stoltenberg (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៧ តុលា មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU)  និងអង្គកាសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) អះអាងថា EU និង NATOជាដៃគូ ក្នុងវិស័យការពារជាតិ គឺមិនមែនជាគូប្រជែងរបស់គ្នានោះឡើយ។សេចក្ដីប្រកាស នេះ ត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំអំពីកិច្ចសហប្រតិបតិ្តការ EU – NATO នៅ ក្រុងព្រុចស៊ែល ប៊ែលហ្សិក ក្នុងកាលៈទេសៈដែលកើតមានឡើងការព្រួយបារម្ភអំពី គោលបំណងរបស់ EU នោះគឺបង្កើនសកម្មភាពការពារជាតិឯករាជ្យពីសកម្មភាព របស់ NATO នៅពេល EU កំពុងប្រឈមមុខទៅនឹងបញ្ហាធ្ងន់ធ្ងរ ជាច្រើនដូចជាវិបត្តិ ជនចំណាកស្រុក ការលំបាកសេដ្ឋកិច្ច លទ្ធិភេរវកម្មនិងវាយប្រហារជ្រុលនិយម។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន អគ្គលេខាធិការ NATO លោក Jens  Stoltenberg បានសំដែងការគាំទ្រចំពោះការបង្កើនសកម្មភាពការពារជាតិ របស់ EU  ដោយឡែកពីគ្នាជាមួយសកម្មភាពរបស់ NATO៕