VOV WorldVOV World
EU បន្តធ្លាក់ជ្រៅចូលវិបត្តិបំណុលសាធារណៈ
25/10/2012 08:32
VOV-តួលេខស្ថិតិដែលបានប្រកាសនាថ្ងៃទី២៤តុលា បានសឲ្យឃើញថាកំរិត​ប្រាក់បំណុលសាធារណៈ របស់ប្រទេសសមាជិកជាច្រើននៃសហភាពអឺរុប (EU) បន្តហួស​ឆ្ងាយ​ពីកំរិតអតិបរមាអនុញាត្ត។
EU បន្តធ្លាក់ជ្រៅចូលវិបត្តិបំណុលសាធារណៈ        VOV-តួលេខស្ថិតិដែលបានប្រកាសនាថ្ងៃទី២៤តុលាបានសឲ្យឃើញថា កំរិត​ប្រាក់បំណុលសាធារណៈរបស់ប្រទេសសមាជិកជាច្រើននៃសហភាពអឺរុប (EU) បន្តហួស​ឆ្ងាយ​ពីកំរិតអតិបរមាអនុញាត្ត។ តាមស្ថាប័នស្ថិតិអឺរុប (Eurostat) ឲ្យ​ដឹងថា ក្នុងត្រីមាសទី២កន្លងទៅ ចំនួនប្រាក់បំណុលសាធារណៈនៅប្រទេស សមាជិក Eurozone ចំនួន១៧ប្រទេសបានកើនឡើង៩០%នៃ GDP បើប្រៀបនឹង កំរិត​៨៨,២%​ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១២។ តាមការកំណត់របស់ EU បណ្ដាប្រទេសសមាជិក​មិនបានអនុញាត្តដើម្បីទុកឲ្យកំរិតប្រាក់បំណុល សាធារណៈសរុបហួសពី៦០%នៃ GDP និង​កំរិតខាតបង់ថវិការរដ្ឋមិនហួសពី៣% នៃ GDP។​ គិតមកដល់ចុងត្រីមាសទី២ នាំមុខបញ្ជីឈ្មោះបណ្ដាប្រទេសមានប្រាក់ បំណុលខ្ពស់បំផុតគឺក្រិក ជាមួយចំនួន​ប្រាក់បំណុលឡើងដល់១៥០,៣%នៃ GDP។ បណ្ទាប់នោះគឺអ៊ីតាលី ព័រទុយហ្គាល់ អៀកឡង់៕