VOV WorldVOV World
EU បើកកិច្ចប្រជុំកំពូលនាខែមេសាដើម្បីនាំចេញទិសដៅសំរាប់ការចរចារ
22/03/2017 08:02
(VOVworld) – នាថ្ងៃទី​ ២១ មិនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានប្រកាសថា៖ សហភាពអឺរ៉ុប (EU) នឹងរៀបចំសន្និសីទកំពូលពិសេសនៃ ប្រទេសជាសមាជិក ទាំង ២៧ ដើម្បីពិភាក្សាអំពីការចាកចេញពី EU របស់ អង់គ្លេសឬហៅថា Brexit នាថ្ងៃទី ២៩ មេសា ខាងមុខ។
EU បើកកិច្ចប្រជុំកំពូលនាខែមេសាដើម្បីនាំចេញទិសដៅសំរាប់ការចរចារ
EU បើកកិច្ចប្រជុំកំពូលនាខែមេសាដើម្បីនាំចេញទិសដៅសំរាប់ការចរចារ (VNA) (VOVworld) – នាថ្ងៃទី​ ២១ មិនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានប្រកាសថា៖ សហភាពអឺរ៉ុប (EU)  នឹងរៀបចំសន្និសីទកំពូលពិសេសនៃ ប្រទេសជាសមាជិកទាំង ២៧ ដើម្បីពិភាក្សាអំពីការចាកចេញពី EU របស់ អង់គ្លេសឬហៅថា Brexit នាថ្ងៃទី ២៩ មេសា ខាងមុខ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន  សារព័ត៌មាននៅទីក្រុង  Brussels (បែលហ្ស៊ីក) លោក Donald Tusk បានអះអាង ថា៖ លោកនឹងប្រកាសការកំណត់ទិសដៅសំរាប់ថ្នាក់ដឹកនាំនៃប្រទេស EU ទាំង​ ២៧ ក្នុងអំឡុង ៤៨ ម៉ោងគិតតាំងពីពេលដែលនាយរដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May បានចាប់ផ្តើមមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុង  Lisbon នាថ្ងៃទី ២៩  មិនាខាងមុខ។ លោកបានសម្តែងការគោរពចំពោះសេចក្តីសម្រេចរបស់ប្រជា ពល រដ្ឋអង់គ្លេសអំពីបញ្ហា Brexit ហើយសង្កត់ធ្ងន់ថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំ EU នឹងធ្វើ អស់ពីកំលាំងកាយចិត្តដើម្បីកាត់បន្ថយហានិភ័យដែល​ Brexit អាច បណ្ដាល ឡើងចំពោះប្លុក។ លោក Tusk បានអះអាងថែមទៀតថា៖ អាទិភាព ជួរមុខរបស់ EU​ គឺដំណើរការចររចារត្រូវធានាឲ្យបានអតិបរិមាផលប្រយោជន៍ សំរាប់ប្រជាពលរដ្ឋទាំងមូលសហគ្រាសទាំងមូលនិងបណ្ដាប្រទេសដែលរងឥទ្ធិពល ដោយ Brexit។ ក្រៅពីនោះ EU នឹងស្វែងរកវិធានការសំដៅរាំងស្កាត់ការជះឥទ្ធិពល អាក្រក់ទៅ​លើដៃគូសំខាន់ៗលើពិភពលោកទៀតផង៕