EU អនុម័ត្តលើផែនការដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍ឆ្លងតំបន់ Balkan
26/10/2015 06:21
(VOVworld) – នាព្រឹកថ្ងៃទី ២៦ តុលា បញ្ចប់សន្និសីទ កំពូលចង្អៀតនៅទីក្រុង Brussels របស់បែកហ្ស៊ីក សហភាបអឺរ៉ុប (EU) បានអនុម័តលើផែនការ ១៧ ខ សំដៅដោះស្រាយស្ថានភាពរលកជនចំណាកស្រុក ដែលកំពុងហូរទៅអឺរ៉ុបឆ្លង កាត់បណ្ដាប្រទេស Balkan នាបច្ចុប្បន្ន។

EU អនុម័ត្តលើផែនការដោះស្រាយស្ថានភាពជនអន្តោប្រវេសន៍ឆ្លងតំបន់ Balkan (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ២៦ តុលា បញ្ចប់សន្និសីទកំពូលចង្អៀតនៅទីក្រុង Brussels របស់បែកហ្ស៊ីក សហភាបអឺរ៉ុប (EU) បានអនុម័តលើផែនការ ១៧ ខ សំដៅដោះស្រាយស្ថានភាពរលកជនចំណាកស្រុកដែលកំពុងហូរទៅអឺរ៉ុបឆ្លង កាត់បណ្ដាប្រទេស Balkan នាបច្ចុប្បន្ន។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker បានឲ្យដឹងថា៖ EU មានផែនការធានាទទួលបានជន អន្តោ ប្រវេសន៍ដល់ចំនួន ១ សែននាក់តាមបណ្តោយខ្សែព្រំដែនជាមួយបណ្ដា ប្រទេស Balkan ចាប់ពីប្រទេសក្រិក។ ក្នុងពេលនោះ ក្រិកមានភារកិច្ចបង្កើន ចំនួនជន ចំណាកស្រុកដល់ ៣ ម៉ឺននាក់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ ២០១៥ និងគាំទ្រ អគ្គស្នងការ អ.ស.ប. ទទួលបន្ទុកបញ្ហាជនអន្តោប្រវេសន៍ (UNHCR)។ UNHCR នឹងគាំទ្រការបង្កើនលទ្ធភាពទទួលបន្ថែមជនចំណាកស្រុកចំនួន ៥ ម៉ឺននាក់ ទៀតតាមបណ្តាយខ្សែព្រំដែនជាមួយប្រទេស Balkan នានា ផងដែរ។ សេចក្តី ថ្លែងការនៃសន្និសីទកំពូលពោលខាងលើក៏បានឲ្យដឹងថែមទៀតថា៖ ធនគារ វិនិយោគអឺរ៉ុប (EIB) ធនាគារស្តារឡើងវិញនិងអភិវឌ្ឍន៍អឺរ៉ុប (EBRD) រួមជា មួយធនាគារអភិវឌ្ឍន៍ក្រុមប្រឹក្សារអឺរ៉ុប (CEB) ត្រៀមខ្លួនជាស្រេចផ្តល់ជំនួយ សំរាប់ការដោះស្រាយវិបត្តិជនចំណាកស្រុកនេះ៕
Related






