VOV WorldVOV World
EU សហប្រតិបតិ្តការជាមួយទួកគីសំដៅបន្ធូរបន្ថយរលកជនអន្តោប្រវេសន៍
16/10/2015 08:23
(VOVworld) - សន្និសីទកំពូលថ្នាក់ដឹកនាំសហភាព អឺរ៉ុប (EU) បានប្រារព្ធនាថ្ងៃទី ១៥ តុលានៅរាជធានី ព្រុចសែលរបស់បែលហ្ស៊ីក។សន្និសីទលើកនេះបាន ផ្ដោត លើការបង្កើនកិច្ចសហប្រតិបតិ្តការជាមួយ ទួកគីសំដៅបន្ធូបន្ថយរលកជនអន្តោ ប្រវេសន៍ដែលកំពុងហូរចូលមកទ្វីបអឺរ៉ុប។
EU សហប្រតិបតិ្តការជាមួយទួកគីសំដៅបន្ធូរបន្ថយរលកជនអន្តោប្រវេសន៍
(VOVworld) - សន្និសីទកំពូលថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានប្រារព្ធនាថ្ងៃទី ១៥  តុលានៅរាជធានីព្រុចសែលរបស់បែលហ្ស៊ីក។សន្និសីទលើកនេះបានផ្ដោតលើការ បង្កើនកិច្ចសហប្រតិបតិ្តការជាមួយទួកគីសំដៅបន្ធូបន្ថយរលកជនអន្តោប្រវេសន៍ ដែលកំពុងហូរចូលមកទ្វីបអឺរ៉ុប។ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មានប្រធាន សភាអឺរ៉ុប (EP) លោក Martin Schulz បានសង្កត់ធ្ងន់ថា EU ត្រូវ ធានាកិច្ចសន្យារបស់ ខ្លួនក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដោយការរួម វិភាគទានធនធាន មនុស្សនិងហិរញ្ញវត្ថុសំរាប់ស្ថាប័នគ្រប់គ្រងជនអន្តោប្រវេសន៍។លោក Martin Schulz បានអះអាងថា EP ត្រៀមខ្លួនជាស្រេចធ្វើអ្វីៗទាំងអស់ ដើម្បី EU មានគោលនយោ បាយទាក់ទិនដល់បញ្ហាអន្តោប្រវេសន៍ដ៏សមស្រប ក្នុងសតវត្ស៍ទី២១។ ក្នុងបំរ៉ែបំរួលទាក់ទិនមួយទៀត រដ្ឋសភាជាន់ទាបអាល្លឺម៉ង់បានអនុម័តលើច្បាប់ ជន ភៀសខ្លួនធ្វើវិសោធនកម្មនាថ្ងៃទី១៥ តុលា។ការធ្វើវិសោធនកម្មច្បាប់នេះសំដៅ ជំរុញឲ្យបានឆាប់រហ័សដំណើរការត្រួតពិនិត្យលិខិតសុំឲ្យភៀសខ្លួនឬបដិសេធ ដោយបង្ខំត្រូវចាកចេញពីអាល្លឺម៉ង់យ៉ាងឆាប់រហ័ស៕