EU ស៊ើបអង្កេតអំពីសេចក្ដីព្រាងច្បាប់កែទម្រង់ចម្រូងចម្រាស់របស់ប៉ូឡូញ
14/01/2016 10:25
(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី១៣ មករា បានចាប់ផ្ដើមការស៊ើបអង្កេតមិនធ្លាប់មានពីមុនមក ទាក់ទិនដល់ចម្រូងចម្រាស់ក្រោយពីរដ្ឋសភាប៉ូឡូញ អនុម័តលើសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្មនូវការ គ្រប់គ្រងសារព័ត៌មាននិងកែទម្រង់រដ្ឋធម្មនុញ្ញកាលពីចុងឆ្នាំទៅមិញ។

ប៉ូឡូញចោទប្រកាន់ EC ដាក់សម្ពាធន៍ទៅលើរដ្ឋសភានិងរដ្ឋាភិបាលប្រទេសនេះ (រូបថត៖AFP/TTXVN) (VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី១៣ មករា បានចាប់ផ្ដើមការស៊ើបអង្កេត មិនធ្លាប់មានពីមុនមកទាក់ទិនដល់ចម្រូងចម្រាស់ក្រោយពីរដ្ឋសភាប៉ូឡូញអនុម័ត លើសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្មនូវការគ្រប់គ្រងសារព័ត៌មាននិងកែទម្រង់ រដ្ឋធម្មនុញ្ញកាលពីចុងឆ្នាំទៅមិញ។ថ្លែងមតិបន្ទាប់ពីជំនួបពិភាគ្សាពិសេសអំពី បញ្ហានេះ អនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermas បានឲ្យ ដឹងថា EU នឹងដំណើរការវាយតំលៃអំពីសេចក្ដីព្រាងច្បាប់កែទម្រង់ពោលខាង លើដោយឈរលើការកំណត់នៃច្បាប់ទ្វីបអឺរ៉ុប សំដៅពិនិត្យថា តើសេចក្ដីព្រាង ច្បាប់នេះ បំពានទៅលើគោលការណ៍ប្រជាធិបតេយ្យហើយសក្តិសមទទួលរង វិធានការដាក់ទ័ណ្ឌកម្មរបស់ EU ដែរឬអត់ទេ។ មុននោះ ប៉ូឡូញបានចោទប្រកាន់ EUថា មានចេតនាដាក់សម្ពាធន៍ទៅលើរដ្ឋាភិ បាលប្រទេសនេះទាក់ទិនដល់ បញ្ហាកំណែពោលខាងលើ៕
Related






