VOV WorldVOV World
EUនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ាន
13/05/2016 07:10
(VOVworld)-សហភាពអឺរ៉ុប EU នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ អាស៊ាន។នេះជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្មសហភាពអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ានលោក​ Francisco Fontan Pardo
EUនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ាន
ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្មសហភាពអឺរ៉ុបទទួលបន្ទុកតំបន់អាស៊ានលោក Francisco Fontan Pardo (VOVworld)-សហភាពអឺរ៉ុប EU នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយ អាស៊ាន។នេះជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្ម សហភាពអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ានលោក​ Francisco Fontan Pardo នៅក្នុង ការជួបប្រាស្រ័យជាមួយ អ្នកសារព័ត៌មាននាថ្ងៃទី១២ឧសភានៅទីក្រុងហាណូយ  សំដៅឧទ្ទេសនាមនូវខ្លឹមសារមួយ ចំនួនទាក់ទិនទៅនឹងទំនាក់ទំនងសហប្រតិបត្តិ ការរវាងEU និងអាស៊ាន។ សកម្មភាពនេះបាន ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចការងារនៅវៀតណាមរបស់លោក Francisco Fontan Pardo។​នៅក្នុងការ ជួបជាមួយអ្នកសារព័ត៌មាន លោក Francisco Fontan Pardoបាន សម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាង EU ជាមួយអាស៊ាននឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដូចជា ទំនាក់ទំនងរវាងEU ជាមួយវៀតណាមដែរ។ លោករូបនេះបានឲ្យដឹងថា នាពេល ខាង មុខ EU នឹងជួយអាស៊ានពង្រឹងនិងកសាងសសរគ្រឹះរួមមានសន្តិសុខ សេដ្ឋ កិច្ចនិងវប្បធម៌ សង្គ​ម បង្កើនជំនួយទ្វេដងសម្រាប់អាស៊ានអនុវត្តគោលដៅអភិវឌ្ឍន៍ របស់ខ្លួន ជម្រុញការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -EU ដើម្បីនាំទំនាក់ទំនងរវាងEU ជាមួយអាស៊ានមានការអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕

More