VOV WorldVOV World
EuroChamជំរុញការតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម
04/03/2017 07:44
(VOV)_នាថ្ងៃទី៣មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជា​មួយ​សម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុប (EuroCham)
EuroChamជំរុញការតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម
EuroChamជំរុញការតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម (VOV)_នាថ្ងៃទី៣មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជា​មួយ​សម្ព័ន្ធសមា គមសហគ្រាសអឺរ៉ុប (EuroCham) ដឹកនាំដោយលោក Michael Bahren ​ប្រធានសម្ព័ន្ធ សមាគម ជាប្រធានគណៈប្រតិភូ រួមជាមួយប្រធានគណៈ​ប្រតិភូសហភាពអឺរ៉ុបនៅវៀតណាម លោក Bruno Angelet និងសហគ្រាសជួរ​មុខមួយចំនួនរបស់អឺរ៉ុបនៅ វៀតណាម។ នៅក្នុងជំនួបនេះ លោក Michael Bahren បានអះអាងថា៖សម្ព័ន្ធសមា គមបន្តជួយឧបត្ថម្ភនិងជំរុញសហគ្រាសអឺរ៉ុបតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចវៀតណាម។​      រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  បានស្នើអោយ សម្ព័ន្ធសមាគមសហគ្រាសអឺរ៉ុបនិងសហគ្រាសជួរ​មុខមួយ​ចំនួន​របស់ អឺរ៉ុបនៅវៀតណាម បន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀត​ណាម ដើម្បីវៀតណាម​ក្លាយ ទៅជាទីផ្សារវិនិយោគគួរអោយទាក់ទាញ។ ទន្ទឹម​នឹងនោះ បណ្ដាសហគ្រាសអឺរ៉ុប​តភ្ជាប់ ជាមួយខឿនសេដ្ឋកិច្ចវៀតណាម និងបង្កើនបណ្ដាញ់ផលិតកម្ម អាជីវកម្ម ដែលតភ្ជាប់ ជិតស្និទ្ធជាមួយសហគមន៍សហគ្រាសវៀតណាម៕