Eurozone ឆ្ពោះទៅកិច្ចព្រមព្រៀងកាត់បន្ថយបំណុលសំរាប់ក្រិក
10/05/2016 08:36
(VOVworld) – នៅកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ តំបន់ចាយប្រាក់អឺរ៉ូ (Eurogroup) នាថ្ងៃទី ៩ ឧសភា នៅ ទីក្រុង Brussels បែលហ្ស៊ីក រដ្ឋមន្ត្រីបណ្ដា ប្រទេសជាសមា ជិកបានឯកភាពកាត់បន្ថយបំណុលសំរាប់ក្រិកហើយ សង្ឃឹមថា៖ កិច្ចព្រមព្រៀងបើកប្រាក់កញ្ចប់ជំនួយឧបត្ថម្ភ ថ្មីនឹងត្រូវបានអនុម័ត នៅសន្និសីទរបស់ Eurogroup នាថ្ងៃទី ២៤ ឧសភា ខាងមុខ។

Eurozone ឆ្ពោះទៅកិច្ចព្រមព្រៀងកាត់បន្ថយបំណុលសំរាប់ក្រិក (Image: VNA) (VOVworld) – នៅកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ (Eurogroup) នាថ្ងៃទី ៩ ឧសភា នៅទីក្រុង Brussels បែលហ្ស៊ីក រដ្ឋមន្ត្រីបណ្ដា ប្រទេសជាសមាជិកបានឯកភាពកាត់បន្ថយបំណុលសំរាប់ក្រិកហើយ សង្ឃឹមថា៖ កិច្ចព្រមព្រៀងបើកប្រាក់កញ្ចប់ជំនួយឧបត្ថម្ភថ្មីនឹងត្រូវបានអនុម័ត នៅសន្និសីទ របស់ Eurogroup នាថ្ងៃទី ២៤ ឧសភា ខាងមុខ។ កិច្ចប្រជុំនាថ្ងៃទី ៩ ឧសភា បាន វាយតំលៃទៅលើកំណែទម្រង់ដែលរដ្ឋសភាក្រិកទើបនឹងអនុម័តទាក់ ទិនដល់ការ ផ្តល់ប្រាក់បៀវត្សរ៍ចូលនិវត្តន៍និងពន្ធ។ Athens សង្ឃឹមថា៖ កំណែ ទម្រង់នេះនឹង អនុញ្ញាតឲ្យទទួលបានកញ្ចប់ប្រាក់ជំនួយថ្មីពីបណ្ដាអ្នកម្ចាស់ បំណុលក្នុងក្របខ័ណ្ឌ កញ្ចប់ជំនួយទី ៣ ដែលមានតំលៃ ៨៦ ពាន់លានអឺរ៉ូ។ រហូតមកដល់ពេលនេះ ក្រិក ទើបនឹងទទួលបាន ២១ ពាន់ ៤០០ លាន អឺរ៉ូ ក្នុងពេលនោះ ត្រូវប្រឈមមុខនឹង ពេលវេលាទូទាត់បំណុលចំនួន ២ ពាន់ ២០០ លានសំរាប់ធនាគារកណ្ដាលអឺរ៉ុប នាថ្ងៃទី ២០ កក្កដា ខាងមុខ៕
Related






